ខេត្តកំពង់ឆ្នាំង
ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ លោកវរ:សេនីយ៍ឯក ឃូ សុផាន់ មេបញ្ជាការង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងខេត្ត រួមជាមួយលោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិអតីតយុទ្ធជនខេត្ត និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា(សអក) តំណាង ឯកឧត្តម ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង រួមជាមួយ ក្រុមការងារថ្នាក់ខេត្ត ស្រុកនិងកងកម្លាំងប្រដាប់អាវុធទាំងបី បានចុះប្រគល់ថវិកា បេឡាមរណ សង្គ្រោះ ចំនួន ១៦,០០០,០០០ រៀល និងលិខិតចូលរួមមរណទុក្ខ ជូនដល់:
1. លោកស្រី ហ៊ឹម ហៀក ត្រូវជាប្រពន្ធ របស់សពអតីតយុទ្ធជនឈ្មោះ ព្រំ ម៉េត អតីត យោធិនពិការអត្តលេខ(HA87001195) ទទួលមរណភាព នៅភូមិ ចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ។
2. លោកស្រី ឡុង ឌីសាវ៉ែន ត្រូវជាកូន របស់សពអតីត យុទ្ធជនឈ្មោះ ដោ សារ៉េត អតីតគ្រួសារនគបាលពលី អត្តលេខ (SB02000122) ទទួលមរណភាព នៅភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ។
3. លោកស្រី នង ម៉េន ត្រូវជាប្រពន្ធរបស់សពអតីតយុទ្ធជនឈ្មោះ សេង ដន អតីតយោធិនពិការ អត្តលេខ (HA82000313)ទទួលមរណភាព នៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ។
4. លោកស្រី ម៉ាន់ ទូច ត្រូវជាប្រពន្ធ របស់សពអតីតយុទ្ធជនឈ្មោះ សូត្រ សួម អតីតសេនាជនពិការ អត្តលេខ (HC92000021) ទទួលមរណភាព នៅភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ។
នៅបញ្ចប់កម្មវិធីប្រគល់ប្រាក់បេឡាមរណៈសង្គ្រោះក្រុមគ្រួសារនៃសពនិមួយៗ បានថ្លែងនូវអំណរ អរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច តេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សូមគោរពជូនពរសម្តេច សូមសម្តេចជួបប្រទះនូវពុទ្ធពរទាំងបួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និង សូមអរគុណសន្តិភាព ៕