ក្រចេះ៖ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តក្រចេះបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន៥នាក់ផ្សេងទៀត ស្ថិតនៅក្នុងស្រុកសំបូរ និងត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកសម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង៥នាក់ខាងលើ រួមមាន៖ ទី១ ឈ្មោះ ឡុង ឈាវហួ ភេទស្រី អាយុ២៤ឆ្នាំ, ទី២ឈ្មោះ លី សុថា ភេទប្រុស អាយុ៣៣ឆ្នាំ, ទី៣,ឈ្មោះ លី ហួ ភេទប្រុស អាយុ១៨ឆ្នាំ, ទី៤ឈ្មោះ លី គុណា ភេទ ស្រី អាយុ១៧ឆ្នាំ និងទី៥ ឈ្មោះ នុត ស្រីឡៃ ភេទស្រី អាយុ ១៩ឆ្នាំ អ្នកទាំងនោះមានទីលំនៅ នៅភូមិជើងពាធ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ។
តាមការបញ្ជាក់ក្នុងលិខិតរបសរដ្ឋបាលខេត្ត បានឲ្យដឹងថា មនុស្សប្រុស្រីទាំង ៥នាក់នេះ បានធ្វើដំណើរមកពីខេត្តកំពង់ធំតាមរថយន្ដផ្ទាល់ខ្លួនមកលំនៅដ្ឋាន នៅភូមិជើងពាធ ៣ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ។ លុះមកដល់ថ្ងៃទី១ ,២ ខែមិថុនា ឆ្នាំ២០២១ ក៏កើតមានអាការះ ក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម នឹងបានមកជួបគ្រួពេទ្យមន្ទីរពេទ្យបង្អែកស្រុកសំបូរ ដោយធ្វើតេស្តរហ័ស ជាលទ្ធផលវិជ្ជមានកូវីដ១៩ ហើយត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំបូរ បញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
ជាថ្មីម្តងទៀត អាជ្ញាធរខេត្តក្រចេះ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយ ឈ្មោះអ្នកទាំង៥នាក់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក៕