ខេត្តកំពង់ឆ្នាំង: រដ្ឋបាលខេត្តកំពង់ឆ្នាំងឲ្យបានជ្រាបថាករណីឆ្លងរីករាលដាលជំងឺកូវីដ19 នៅក្នុង"ព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ"មន្ត្រីជំនាញរបស់មន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំងបន្តរកឃើញអ្នកវិជ្ជមានកូវីដ19 ចំនួន 11 នាក់ថ្មីបន្ថែមទៀតក្នុងនោះស្រីចំនួន 7 នាក់ដែលជាអ្នកលក់ផលិតផល.កម្មកររោងចក្រ.អ្នកបើកបរតាក់ស៊ី.អាជីវករនិងកុមារផងដែរ ។
រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅតែបន្តអំពាវនាវដ៍ទទូចដល់អាជ្ញាធរមូលដ្ឋានដែលមានកម្មករ.កម្មការិនី.ស្នាក់នៅទាំងអស់ត្រូវយកចិត្តទុកដាក់គ្រប់គ្រងក្រុមគ្រួសារទាំងអស់នោះនៅតាមមូលដ្ឋានទីសំណាក់រៀងរៀងខ្លួនឲ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាលបន្តតាមដានសុខភាពរបស់បងប្អូននឹងជួយដោះស្រាយការលំបាកនានាក្នុងគ្រួសារនីមួយៗជាក់ស្ដែង ។
អាស្រ័យដូចបានជម្រាបជូនខាងលើរដ្ឋបាលខេត្តកំពង់ឆ្នាំងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ19 ខាងលើក្នុងរយៈពេល 14 ថ្ងៃសូមមកពិនិត្យសំណាក់ជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងឬមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចឬមណ្ឌលសុខភាពដែលនៅជិតបំផុតដើម្បីធ្វើការទប់ស្កាត់ការរីករាលដាលឆ្លង ជម្ងឺកូវិដ.១៩ ។
សូមសាធារណជនអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ" 3 ការពារនិង៣កុំ "ដើម្បីខ្លួនយើងគ្រួសារនិងសង្គមជាតិយើង។
សូមបញ្ជាក់ផងដែរថាសរុបអ្នកវិជ្ជមានកូវិដ.១៩ក្នុងព្រឹត្តិការណ៍សហគមន៍ 20កុម្ភៈមានចំនួន 342 នាក់ស្រី 255 នាក់ជាសះស្បើយ 41នាក់ស្រី 24 នាក់សរុបចំនួន 244 នាក់ស្រី 175 នាក់កំពុងសម្រាកព្យាបាលចំនួន 94 នាក់ស្រី 77 នាក់ផងដែរ ៕