ខេត្តកំពង់ឆ្នាំង: បើយោងតាមសេចក្តីប្រកាស់ព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងដដែលទទួលបាននៅថ្ងៃទី២៣មិថុនា២០២១នេះរដ្ឋបាលខេត្តកំពង់ឆ្នាំងសូមជម្រាបជូនសាធារណៈជននិងប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងឲ្យបានជ្រាបថាករណីឆ្លងរីករាលដាលជំងឺកូវីដ19 នៅក្នុងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈខេត្តកំពង់ឆ្នាំងរកឃើញអ្នកវិជ្ជមាន covid 19 ចំនួន ២៩នាក់ថ្មីបន្ថែមទៀតក្នុងនោះស្រី ១៨នាក់ផងដែរ ដែលជា.កសិក.អាជីវក.អ្នកលក់ឧិសថ.ជាងធ្វើម៉ូតូ.មន្ត្រីរាជការ សិស្ស.ពលកមកពីប្រទេសថៃ.កម្មកររោងចក្រ៤នាក់នៅស្រុកបរិបូរណ៍ជាកម្មករោងចក្រធ្វើកសរនៅខេត្តពោធិសាត់ផងដែរ ។
អាស្រ័យដូចបានជំរាបជូនខាងលើនេះរដ្ឋបាលខេត្តកំពង់ឆ្នាំងសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាបើប្រាស្រយ័ទាក់ទងដោយផ្ទាល់ឬប្រយោលជាមួយអ្នកវិជ្ជមានកូវិដ១៩ខាងលើក្នុងរយះពេល១៤ថ្ងៃមុនសូមមកធ្វើការពិនិត្យសំណាកជាបន្ទាន់នៅមន្ទីពេទ្តបង្អែកខេត្ត .មន្ទីពេទ្យបង្អែកស្រុកកំពង់ត្រឡាច.មន្ទីពេទ្យបង្អែកស្រុកបរិបូរណ៍ ឬ មណ្ឌលសុខភាពដែលនៅជិតបំផុត ។
ដើម្បីទបើស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវិដ.១៩សូមសារធារណះជនត្រូវអនុវត្តអោយបានខ្ជាប់ខ្ជូននូវវិធានការ ៣កសរពារ និង ៣កុំដើម្បីខ្លួនយើងគ្រួសារយើងនិងសង្គមជាតិយើង ។
សូមបញ្ជាក់ផងដែរថាសរុបអ្នកវិជ្ជមានកូវីដ19 ក្នុងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈសរុបមានចំនួន៤៨៦នាក់ស្រី៣០៩នាក់ជាសះស្បើយថ្មី៦នាក់ស្រី៤នាក់សរុបចំនួន៣៦៦នាកជាសះស្បើយថ្មីគ្មាន.សរុប៣៤៥នាក់ស្រី២៦២នាក់ ស្លាប់ថ្មីគ្មាន.សរុប៦នាក់ស្រី៤នាក់ កុំពង់សម្រាកព្យាបាល១៣៥នាក់ស្រី១០០នាក់៕
សុក្ខារិន