ខេត្តកំពង់ឆ្នាំង : ចាប់តាំងពីដើមរដូវវស្សារហូតមកដល់ពេលនេះដោយអំណោយពីធម្មជាតិនិងមានភ្លៀងធ្លាក់គ្រប់គ្រាន់បានធ្វើអោយការងារបង្កបង្កើនផលស្រូវរដូវវស្សា ក៍ដូចជាការភ្ជួររាស់ សាបព្រោះ ដកស្ទូងរបស់ប្រជាកសិករនៅទូទាំងខេត្តកំពង់ឆ្នាំងសម្រេចបានលើសផែនការដែលបានគ្រោងទុកដោយសារភ្លៀងដើមដៃផង ។
បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបសនបញ្ជាក់អោយដឹងថាលើផ្នែកការងារបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិករនៅទូទាំងខេត្ត ផ្នែកដំណាំស្រូវលើផ្ទៃដីដាំដុះភ្ជួររាស់ដោយគ្រឿងយន្តមានចំនួន ១៣០៥៦០ ហិកតា សាបព្រោះបានចំនួន ៣២២ហិកតា ផ្ទៃដីដាំដុះចំនួន១៣០៥៦០ហិកតា ក្នុងនោះស្រូវពង្រោះ ក៍មានចំនួន១២៨១៧៤ហិកតានិងសន្ទូងមានចំនួន ២៣៨៦ហិកតា គឺស្មើនឹង១០៧.០២ភាគរយ លើសផែនការ១២២.០០០ហិកតា ក្នុងនោះមានស្រូវស្រាលចំនួន១៨៤១៦ហិកតា ស្រូវកណ្តាលមានចំនួន ៦៣៥១២ហិកតា ( ព្រោះបាន៦២១៤៧៧ហិកតា និងស្ទូង ២៣៨៦ហិកតា ) និងស្រូវធ្ងន់បានចំនួន ៤៨៦៣២ហិកតា ( ព្រោះចំនួន៤៧៦១១ហិកតា និងស្ទូងបាន១០២១ហិកតា ) លឿនជាងឆ្នាំ២០២០ចំនួន១០០៧៩ហិកតា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង លោក ងិនហ៊ុន តម្លៃស្រូវក្នុងសប្តាហ៍នេះស្រូវចំរុះស្ងួតជាមធ្យម 1250 រៀលក្នុងមួយគីឡូក្រាមគឺខ្ពស់ជាងឆ្នាំ 2012 ចំនួន 180 ព្រាលក្នុងមួយគីឡូក្រាមដោយឡែកស្រូវក្រអូបស្ងួតតំលៃ 1.300 រៀលក្នុងមួយគីឡូក្រាមខ្ពស់ជាងឆ្នាំ 2020 ចំនួន 20 រៀលក្នុង 1 គីឡូក្រាម ។
ដោយឡែកស្ថានភាពជំងឺសត្វកើតមានជំងឺដុំពកលើគោក្នុងសប្តាហ៍នេះចំនួន 218 ក្បាលជំនាញបានចុះជួយព្យាបាលចំនួន 38 ក្បាលនិងនៅសល់ 179 ក្បាលកំពុងព្យាបាលបន្តនិងស្លាប់មួយក្បាលក្នុងនោះមាននៅស្រុកបរិបូណ៌ 104 ក្បាលស្លាប់មួយក្បាលកំពុងព្យាបាល 103 ក្បាលឃំុខុនរ៉ង 49 ក្បាលឃុំពពេល 4 ក្បាលឃុំអញ្ចាញរូង 17 ក្បាលស្លាប់១ក្បាលឃុំត្រពាំងចាន់៣ក្បាលឃុំពន្លៃ២ក្បាលឃុំចក 16 ក្បាលឃុំផ្សារ១៣ក្បាល ។
ស្រុកកំពង់ត្រឡាច៣០ក្បាលកំពង់ព្យាបាលឃុំកំពង់ត្រឡាច១៤ក្បាលនិងឃុំឈូកស១៦ក្បាល) ស្រុករលាប្អៀរ១៧ក្បាលកំពង់ព្យាលបាល(ឃុំប្រស្និប១៧ក្បាល) ។ស្រុកទឹកផុស៦៧ក្បាល ព្យាបាលជស៣៨ក្បាល កំពង់បន្តព្យាបាល២៩ក្បាលនៅឃុំក្បាលទឹក ៕
សុក្ខារិន