ខេត្តកំពង់ឆ្នាំង: បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តដែលទទួលបាននៅថ្ងៃទី១៦កក្កដា២០២១នេះស្ដីពីករណីមរណះភាពស្ត្រីជនជាតិខ្មែរ១នាក់បន្ថែមទៀតហើយនៅក្នុងមន្ទីពេទ្យខេត្តកំពង់ឆ្នាំង ។
ស្ត្រីដែលបានទទួលមរណះភាពខាងលើនេះមានឈ្មោះ ជូនស៊ីដែតភេទស្រីអាយុ៣៥ឆ្នាំរសនៅភូមិគោគស្តៅ ឃុំ ចូលមកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនៅថ្ងៃទី 14 កក្កដា 2021 វេលាម៉ោង 11 និង 20 នាទីដោយអាការរោគហត់ដង្ហក់ឡេះឡះខ្លាំងត្រជាក់ចុងដៃចុងជើងនិងមានវិជ្ជមានកូវីដ19ហើយត្រូវបានក្រុមគ្រូពេទ្យដាក់ឲ្យសម្រាកព្យាបាលនៅផ្នែកឆ្លងនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។
ដោយស្ថានភាពជំងឺធ្ងន់ធ្ងរទោះបីជាក្រុមគ្រូពេទ្យបានព្យាបាលតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយអ្នកជំងឺបានទទួលមរណភាពនៅថ្ងៃទី 16 កក្កដា 2021 វេលាម៉ោង 5 និង 25 នាទី ។
ការសន្និដ្ឋានរបស់គ្រូពេទ្យស្ត្រីឈ្មោះជួនស៊ីដែរបានទទួលមរណភាពដោយសាររលាកសួតធ្ងន់ធ្ងបណ្ដាលមកពីជម្ងឺកូវីដ 19 ។
រដ្ឋបាលខេត្តកំពង់ឆ្នាំងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 ទាំងអស់គ្នាដោយអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលនៅវិធានការ 3 ការពារ3កុំ ។
សូមបញ្ជាក់ផងដែរថានៅថ្ងៃទី 16 ដដែលនេះមន្ត្រីជំនាញបន្តរកឃើញអ្នកកូវីដ19 ចំនួន 19 នាក់ថ្មីទៀតក្នុងនោះស្រី 7 នាក់ដែលជាអាជីវករ.កម្មករ.សិស្ស.ព្រះសង្ឃអ្នកបើកឡានដឹកទឹក.អ្នកស្ម័គ្រចិត្តភូមិ.និងមន្ត្រីរាជការ.។
ក្នុងនោះផងដែលរដ្ឋបាលខេត្តកំពង់ឆ្នាំងសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រស័យទាក់ទងដោយផ្ទាល់ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ19 ខាងលើក្នុងរយៈពេល 14 ថ្ងៃមុនសូមមកពិនិត្យសំណាក់ជាបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង.មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច.ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ។
ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ19 សូមសាធារណជនអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ 3 ការពារបីកុំដើម្បីខ្លួនយើងគ្រួសារនិងសង្គមជាតិយើង ៕
សុក្ខារិន