ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២១ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព បានអញ្ជើញជាអធិបតីក្នុងពីធី រ៉យ៉ាអុីទីលអាត់ហា និងបានចែកជូនសាច់គោគូបាន និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់ប្រជាពលរដ្ឋសិស្សសាលាខ្មែរអ៊ីស្លាម នៅក្នុងឃុំ តាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក តាំ សារឿន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវសម្បទា  លោកស្រីមេឃុំ ស្មៀនឃុំជំនួយកាឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ នាយក នាយកប្រតិបត្តិ បុគ្គលិកអុីម៉ាន់ខេត្ត និងប្រជាពលរដ្ឋជាច្រេីនរូបផងដែរ។



សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងនិងប្រធានសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពលោកជំទាវ តុង ណារី បានមានប្រសាសន៍ថាៈ ដោយសារប្រទេសមានសុខសន្តិភាព ពេញលេញ ទើបធ្វើឱ្យប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ បានរស់នៅដោយភាពសុខសាន្ត បានឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសជាតិយើង។សន្តិភាពបានកើតឡើងពីការចូលរួមគ្រប់ភាគីទាំងអស់ក្រោមការដឹកនាំដ៏ឆ្លៀសវៃ របស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។នៅក្នុងឱកាសនោះដែរ លោកជំទាវ បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងត្រូវធ្វើអនាម័យជាប្រចាំ ហេីយកុំមើលស្រាលជំងឺកូវីដ១៩ ឱ្យសោះព្រោះជំងឺនេះជាជំងឺមួយដ៍កាចសាហាវដែលមានការរាតត្បាតគ្មានការសា្រកស្រាននោះឡើយ  ។


ហេីយលោកជំទាវបានបន្តថាក្នុងបច្ចុប្បន្ននេះយេីងក៏ត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងតាមគោលកាណ៍ ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ ដោយអនុវត្តន៍ ៣កុំ ៣ការពារជាដាច់ខាតនិងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ឲ្យបានគ្រប់គ្នា ។ក្នុងឱកាសដ៏ថ្លៃថ្លានោះលោកជំទាវ តុង ណារី បានចែកជានិមិត្តរូបដល់ប្រជាពលរដ្ឋមួយចំនួនដោយក្នុងមួយគ្រួសារទទួលបានអង្ករ៥គីឡូក្រាម ទឹកក្រូច១ដបសាច់គោ១គីឡូ ម៉ាស់ ១ប្រអប់រួមស្ករស ១គីឡូ រួមទាំងសារុងចំនួន១បន្ថែមទៀតក្នុងនោះលោកជំទាវក៏បាន ឧបត្ថម្ភនូវ ម៉ាស់ចំនួន ១២០០ម៉ាស់ ស្ករស ៣៥គីឡូ ៕