ខេត្តរតនគិរី៖

រថយន្តកាមរីបាឡែនមួយគ្រឿងដឹកឈើបំរុងឆ្លងដែនទៅប្រទេសវៀតណាមដែលកំពុងតែឈប់អែបលាកនៅក្បែព្រៃនោះត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវចុះបង្ក្រាបយកប្រគល់ឱ្យជំនាញចាត់ការបន្ ត។ ការបង្ក្រាបចាប់រថយន្តបាឡែននោះកម្លាំងកងរាជអាវុធហត្ថបានធ្វើឡើងនៅវេលាម៉ោង ១៥.០០នាទីថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវផងដែរដឹកនាំដោយ លោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការ កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ។ខេត្តរតគិរី។



ការបង្រ្កាបនោះសមត្ថកិច្ចបានចុះស្រាវជ្រាវរុករកឃើញរថយន្តដែលប្រព្រឹត្តបទល្មើសមួយគ្រឿងនោះ ដែលជនសង្ស័យបានយកមកលាក់ទុកនៅចំណុចភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវខេត្តរតនគិរី ហើយបានរត់គេចខ្លួនបាត់ភ្លាមៗដែរ។សមត្ថកិច្ចថារថយន្តខាងលើនេះ គឺមានការជាប់ពាក់ព័ន្ធករណីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតនៅថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៧.៣០នាទីនៅចំណុចភូមិកាតែ ឃុំលំជ័រស្រុកអូរយ៉ាដាវខេត្តរតនគិរី ។ ក្រោយបង្ក្រាវបានវត្ថុតាងរថយន្តមួយគ្រឿងនោះសមត្ថកិច្ចកងរាជអាវុធហត្ថក៏ប្រគល់ឱ្យទៅជំនាញផ្នែករដ្ឋបាលព្រៃឈើបរកែវចាត់ការតាមនីតិវិធីច្បាប់ព្រៃឈើផងដែរ៕