ខេត្តកំពង់ឆ្នាំង :
បុរសជាអតីតៈយុទ្ធជនពិការម្នាក់ បានរបួសពិការដោយសារសង្គ្រាម លើសមរភូមិនិងមានជំងឺប្រចាំកាយ៦ឆ្នាំហើយដើរមិនរួច រស់នៅជាមួយកូនស្រីតូចៗ២នាក់ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ ឆ្នាំង ។អតីតយុទ្ធជនពិការឈ្មោះយ៉ាន់ សុខុម (ហៅនង សុខុន) អាយុ៥៦ឆ្នាំ សព្វថ្ងៃរស់នៅភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កំពុងជួបការលំបាកដោយសារធ្លាក់ខ្លួនឈឺគ្មានអ្នកមើលថែនិងសូមអំពាវនាវរកសប្បរសជនជួយលោកផង។
នៅថ្ងៃទី២៥កក្កដា២០២១នេះនៅពេលជួបជាមួយអ្នកយកព័ត៌មានអតីតយុទ្ធលោក យ៉ាន់ សុខុម បាននិយាយឲ្យដឹងថា លោកមានកូនចំនួន៧នាក់ បែកគ្រួសារអស់៥នាក់ នៅសល់កូនស្រីតូចៗ២ នាក់ក្នុងបន្ទុក។ ហើយប្រពន្ធរបស់លោកបានស្លាប់ចោលជាង៦ឆ្នាំហើយតាំងពីកូនស្រីពៅ១នេះនៅក្រហមនៅឡើយ។ លោក យ៉ាន់ សុខុម បានរៀបរាប់អំពីប្រវត្តិការងាររបស់លោកថា នៅក្នុងឆ្នាំ១៩៨២ លោកបានចូលបម្រើជានគរ បាលការពារព្រំដែន ក្រោយមកក៏ផ្លាស់មកក្នុងអង្គភាព កងយោពលខេនរភូមិមិន្ទវិញ។ ហើយនៅឆ្នាំ១៩៩២លោកបានរងគ្រោះជាន់មីនបាក់ជើងខាងឆ្វេង នៅសមរភូមិភ្នំព្រឹក ហើយត្រូវគ្រូ ពេទ្យវះដាក់ដែកបង្កប់ក្នុងជើងជំនួសឆ្អឹងស្មង ប៉ុន្តែសុខភា ពរបស់លោកមិនមានភាពប្រក្រតីដូចមនុស្សធម្មតានោះទេ តាំង តែពីពេលរបួសនោះមក។
សព្វថ្ងៃលោកទទួលប្រាក់ខែពីអតីតយុទ្ធជន ក្នុង១ខែ៥០ម៉ឺនរៀលគ្រាន់ចិញ្ចឹមជីវិតផ្ទាល់ខ្លួន និងកូនស្រីតូចៗ២នាក់ ប៉ុន្តែពុំដែលសល់បានទិញថ្នាំសង្កូវសម្រាប់បន្តការព្យាបាលខ្លួននោះឡើយ។ដោយឡែកកូនស្រីរបស់គាត់ទាំងពីរនាក់គឺម្នាក់អាយុ៦ឆ្នាំនិងម្នាក់ទៀតអាយុ៩ឆ្នាំ ហើយកូនរបស់ពួកមិនបានរៀនសូត្រដូចគេ៉ងនោះទេដោយសារខ្លួនលោកឈឺនិងមានជីវភាពក្រីក្រផង។ចំណែកផ្ទះសម្បែងវិញសព្វថ្ងៃលោករស់នៅលើផ្ទះរបស់កូនដែលមានសភាពឈុតទ្រូងពុកផុយខ្លាំងណាស់ទៅហើយ ឯផ្ទះរបស់គាត់មានតែដំបូលនឹងគ្មានជញ្ជាំងបាំងបិទជិត និងពុំមានក្តារក្រាលស្រួលបួលទេ គឺមិនអាចរស់នៅកើតនោះឡើយ។លោក យ៉ាន់ សុខុម បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា រយៈពេល ៦ឆ្នាំចុងក្រោយនេះជំងឺរបួសពិការតេតាណូសជើងលោក រឹតតែធ្វើទុក្ខខ្លាំងឡើងៗ ហើយដៃជើងរបស់លោកក៏បាន ចេញដុំពកធំៗក្រញេងក្រញង់ឈឺពើតឡើងខ្លាំងជាបន្តបន្ទាប់ ងើបក្រោកដើរមិនរួច សុំបីតែកិលនៅលើផ្ទះក៏មិនចង់រួចដែរ បានតែលូន វារ និងរំកិលតិចៗធ្វើអ្វីមិនកើតឡើយ ។
ជាមួយគ្នានេះដែរខាងអតីតយុទ្ធជនក៏ដូចជាក្រុមគ្រូពេទ្យកន្លងមកក៏ធ្លាប់ណែនាំអោយលោកទៅប្រទេសវៀតណាមដើម្បីព្យាបាលរបួសជើងនេះដែរ។ តែលោកទៅមិនរួចដោ យសារអាណិតកូនស្រីតូចៗគ្មានអ្នកមើលថែរគឺសុខចិត្តដេកឈឺតាមយថាកម្មរបស់គាត់។ដោយក្តីអាណិតអាសូរដល់ បុរសអតីតយុទ្ធជនខាងលើនេះ កាលពីសប្តាហ៍មុនក្រុមអ្នកសារព័ត៌មានយើងក៏បាននាំអំណោយ ជាស្បៀងអាហារនិងថវិកាមួយចំនួនពីសប្បុរសជន ផ្ដល់ជូនដល់អតីតយុទ្ធជនយើងខាងលើនេះគ្រាន់ដោះស្រាយជីវភាពបានមួយគ្រាផងដែរ។ទន្ទឹម នេះ យើងក៏បានរាយការណ៍ជូនលោកប្រធានមន្ទីរសុខា ភិបាលខេត្ត ដោយលោកក៏បានឲ្យគ្រូពេទ្យស្រុកចុះមកពិនិត្យជំងឺរបស់គាត់ និងបានសំណូមពរគាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកបរិបូណ៌។ប៉ុន្តែអ្វីដែលគាត់ទៅមិនរួចនោះក៍ព្រោះតែគ្មានអ្នកកំដរថែទាំជំងឺ ឯកូនស្រីនៅតូចៗមិនអាចមើលថែគាត់បាន។បងប្អូនប្រជាពលរដ្ឋក៍ដូចជាអាជ្ញាធរមូលដ្ឋានរួមទាំងក្រុមអ្នកសារព័ត៌មានយើង ពិតជាមានក្តីអាណិតអាសូរខ្លាំងណាស់ដល់បុរសអតីតៈយុទ្ធជនខាងលើនេះ ដោយគោរ ពនិងបសនស្នើសុំដល់ថ្នាក់ដឹកនាំ មេត្តាជួយរិះរកមធ្យោបាយព្យា បាលថែទាំជំងឺរបស់គាត់ ឲ្យមានជីវិតរស់នៅបានប្រសើរផង ដើម្បីបានមើលថែកូនរបស់គាត់ដែលនៅតូចៗជាបន្តទៀត៕