ខេត្តកំពង់ឆ្នាំងៈ

ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងបែបនេះនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នៅក្នុងបរិវេណវត្តនិគ្រោធារាមស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩   ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រះសង្ឃ អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋផងដែរ ។



ឯកឧត្តម អម សុភា បានមានប្រសាសន៍បន្តថាៈបច្ចុប្បន្ននេះ ជំងឺកូវីដ១៩ មិនទាន់មានការថយចុះនៅឡើយបានធ្វើអោយបណ្តាប្រទេសនៅជុំវិញពិភពលោកមានការឆ្លង និងស្លាប់ជាបន្តបន្ទាប់ ។ឯកឧត្តម អម សុភា បានក៏អំពាវនាវដល់ប្រគេនដល់ព្រះសង្ឃនិងប្រជាពលរដ្ឋទាំងអស់ត្រូវធ្វើអនាម័យជាប់ជាប្រចាំដោយលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬ ជែល ដើម្បីសម្លាប់មេរោគមុនពេលប៉ះពាល់នៅលើផ្ទៃមុខនិង ពេលបរិភោគអាហារ ពិសេសអនុវត្តអោយបានខ្ជាប់ខ្លួនតាមវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាលដើម្បីទាំងអស់គ្នាជៀសផុតពីជំងឺដ៏កាចសាហាវនេះ ។ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ដោយគូសបញ្ជាក់ថាៈអំពីការចម្លងនៃមេរោគកូវីដ និង វិធីសាស្ត្រទប់ស្កាត់កុំអោយឆ្លងគឺការអនុវត្តទៅតាមបច្ចេកទេស និង វិធានការនានារបស់ក្រសួងសុខាភិបាលបានត្រឹមត្រូវ ដូចជាកាលាងសំអាតដៃឲ្យបានញឹកញាប់ជាប់ ការក្សាគំលាតសុវត្ថិភាព ពាក់ម៉ាស់ គឺពិតជាអាចទប់ស្កាត់បានការចម្លងនៃជំងឺកូវីដ១៩នេះ ប្រកប ដោយប្រសិទ្ធភាពដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំអស់ត្រូវតែអនុវត្តឱ្យបានតឹងរឹងបំផុត ។ចុងបញ្ចប់ឯកឧត្តមបាននាំយកគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តម អភិបាលខេត្តប្រគេនដល់ព្រះចៅអធិការវត្តសម្រាប់ផ្គត់ផ្គង់ក្នុងអំឡុងពេលពេលព្រះសង្ឃចូលព្រះវស្សាផងដែរ ៕