ខេត្តកំពង់ឆ្នាំង: បើយោងតាមសេចក្តីប្រកាស់ព័ត៌មានរបស់សាលាខេត្តកំពង់ឆ្នាំងដែល ទទួលបាននៅថ្ងៃទី១៩និង២០កក្កដា២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈនៅក្នងខេត្តកំពង់ឆ្នាំងរកឃើញអ្នកវិជ្ជមានកូវីដ19 ចំនួន៣៨នាក់បន្ថែមទៀតក្នុងនោះស្រី២១នាក់តាមរយះការធ្វើតេស្តរហ័សដែលមានអាជីវករ.កម្មករ.កសិក.បុកគ្គលឹគធនាគារ.បុគ្គលឹកក្រុមហ៊ុន.អ្នកសំអាងការ.អ្នកសារព័ត៌មាន.សិស្ស.គ្រូបង្រៀន.មេភូមិ.មន្ត្រីយោធា.និងមន្ត្រីរាជការ.ផងដែរ.ក្នុងនោះមានករណីមរណះភាពស្ត្រី២នាក់ម្នាក់ទៀតហើយនៅថ្ថៃថ្ងៃទី២០កក្កដា២០២១គ្រាដែរបន្តរកឃើញអ្នកមានវិរុសកូវិដ១៩គ្មានការស្រាកស្រានដែលធ្វើអោយមានការព្រួយបារម្មណ៍ខណះការរកឃើញនៅតែមានបន្តបន្ទាប់ ។
អ្នកដែលរកឃើញកូវិដ.១៩ទាំងអស់ខាងលើនេះត្រូវបានដាក់អោយសម្រាកព្យាបាលនៅមណ្ឌលព្យាបាលសាលាគំរូក្រុង.មណ្ឌលព្យាបាលវិទ្យាលយ័តេជោហ៊ុនសែនទឹកហូត. មណ្ឌល់វិទ្យាលយ័តេជោហ៊ុនសែនកំពង់ត្រឡាច..មណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនបរិបូរណ៍.ឬមណ្ឌលើសុខភាពដែលនៅជិតបំផុត។
ក្នុងនោះរដ្ឋបាលខេត្តកំពង់ឆ្នាំងក៍សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស័យទាក់ទងដោយផ្ទាល់ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ19 ទាំងអស់ខាងលើក្នុងរយៈពេល 14ថ្ងៃសូមមកពិនិត្យសំណាក់ជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង.មន្ទីពេទ្យបង្អែកស្រុកកំពង់ត្រឡាច.មន្ទីពេទ្យបរិបូរណ៍ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ។
ដើម្បីចូលរួមធ្វើការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ19 សូមសាធារណជនត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅវិធានការ 3 ការពារបីកុំដើម្បីខ្លួនយើងនឹងគ្រួសារសង្គមជាតិយើង។
សូមបញ្ជាក់ផងដែរថាមានករណីមរណះភាពប្រុសស្រី២នាក់ជនជាតិខ្មែរទៀតហើយដែលជាអ្នកជម្ងឺកូវិដ១៩នៅមន្ទីពេទ្យខេត្តកំពង់ឆ្នាំងមានឈ្មោះ ជាហៀង ភេទស្រីអាយុ៧៥ឆ្នាំរស់នៅក្នុង.ភូមិព្រែគន្លង.ឃុំ កំពង់ត្រឡាច.ស្រុកកំពង់ត្រឡាច.ខេត្តកំពង់ឆ្នាំង. បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ១៩កក្កដា 2021 វេលាម៉ោង ១១និង១៥នាទីដោយអាការហត់ដកដង្ហើមឡេះឡះខ្លាំងត្រជាក់ចុងដៃជើងនិងវិជ្ជមានកូវីត19 ហើយក្រុមគ្រួពេទ្យបានដាក់អោយសម្រាកព្យាបាលនៅផ្នែកជម្ងឺឆ្លងនៃមន្ទីពេទ្យខេត្តកំពង់ឆ្នាំង។
ដោយស្ថានភាពជម្ងឺធ្ងន់ធ្ងបើទោះបីជាក្រុមគ្រួពេទ្យបានព្យាយាមព្យាបាលតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយអ្នកជំងឺបានទទួលមរណភាពនៅថ្ងៃទី ១៩ខែកក្កដា ២០២១ នៅវេលាម៉ោង ១ ១និង ៥៥នាទីថ្ងៃដដែល ។
ក្នុងម្នាក់ស្ត្រីម្នាក់ទៀតឈ្មោះ គឹមឃន ភេទស្រីអាយុ៦៥ឆ្នាំរសនៅភូមិ ចាថ្មី ឃុំអណ្តូងស្នាយ.ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង .បានចូលមកសម្រាកនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ១៩កក្កដា ២០២១ វេលាម៉ោង ៦ និង ០០នាទីដោយអាការហត់បង្ហកឡេះឡះខ្លាំងត្រជាក់ចុងដៃចុងជើងនឹងមានវិជ្ជមានកូវីដ19 ហើយក្រុមគ្រូពេទ្យបានដាក់ឲ្យសម្រាកព្យាបាលនៅផ្នែកជំងឺឆ្លងនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។
តែដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរទោះបីជាក្រុមគ្រូពេទ្យបានព្យាបាលតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយអ្នកជំងឺបានទទួលមរណភាពនៅថ្ងៃទី ២០ខែកក្កដា ២០២១វេលាម៉ោង ៤និងនិង០០នាទី ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានបញ្ជាក់ថាឈ្មោះជាហៀង និងឈ្មោះ គឹមឃន បានទួលមរណះភាពដោយសារជម្ងឺរលាកសួតធ្ងន់ធ្ងរដែលបណ្ដាលមកពីជម្ងឺកូវីដ 19 ។
អាជ្ញាធរខេត្តសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋម្ដងហើយម្ដងទៀតសូមចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវី19 ទាំងអស់គ្នា៕
សុក្ខារិន