ខេត្តកំពង់ចាម
កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជួន ចាន់ភារុណ ទីប្រឹក្សាក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកព័ត៌មាន សោតទស្សន៍ ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំកោះសូទិន ព្រមទាំង សហការី រួមដំណើរដោយអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយ ឯកឧត្តម ផុស សុវណ្ណ ចែកប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះ ចំនួន ១៨គ្រួសារ ស្ថិតនៅក្នុងភូមិទី១០ និងភូមិទី៣ នៃឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន ឲ្យដឹងថា អំណោយ របស់ របស់ឯកឧត្តម ផុស សុវណ្ណ ចែកជូនប្រជាពលរដ្ឋទាំង ១៨គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន ៖ មី ២កេស ទឹកត្រី ១យួរ និងត្រី ១យួរ ផងដែរ ។លោកអភិបាលស្រុក បញ្ជាក់ដែរថា ជាមួយនឹងអំណោយទាំងអស់នេះដែរ ប្រតិភូ ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តឲ្យបានត្រឹមទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេស នាអំឡុងពេល ដែលបងប្អូនកំពុងធ្វើចត្តាឡីស័កនោះ ។ ដោយឡែក ដើម្បី រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ សូមបងប្អូនអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការ និងចូលរួមទាំងអស់គ្នាអនុវត្តតាមវិធានការសុខាភិបាល « ៣កាពារ និង ៣កុំ» ដើម្បី ជៀសផុតពីជម្ងឺដ៏កាចសាហាវនេះគ្រប់ៗគ្នា ផងដែរ ៕