ខេត្តកំពង់ឆ្នាំង :

នៅល្ងាចថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២១ ម្សិលមិញ ស.យ.ស.ស ឃុំតាជេស ដឹកនាំដោយលោក ប៉ុល ទិត្យធានី អនុប្រធានប្រតិបត្តិ សយសស សាខាខេត្ត កំពង់ឆ្នាំង តំណាងលោកជំទាវ តុង ណារី ប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពង់ឆ្នាំង អមដំណើរដោយលោកឆាយ សុងកិញ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពឃុំតាជេស ក្រុមប្រឹក្សាឃុំ អនុភូមិ និងមានការនិមន្តចូលរួមផងដែរ ពីព្រះចៅអធិការវត្ត និងព្រះគ្រូសូត្រស្ដាំវត្តសម្តេចចៅហ្វាជួន ហៅ (វត្ត សំព័រ)  បានចុះចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ និង ងាយរងគ្រោះចំនួន ៣ គ្រួសារស្ថិតនៅក្នុងភូមិស្នាយ ឃុំតាជេសស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។


នៅក្នុងឱកាសនោះលោកប៉ុលទិត្យធានីបានមានប្រសាសន៍ថា÷ការចែករំលែកគឺជាប្រពៃណីមួយយ៉ាងសំខាន់មិនថាពុទ្ធចក្ររឺក៏អាណាចក្រនោះទេឲ្យតែមានទុក្ខគឺយើងត្រូវតែចែករំឡែកទៅវិញទៅមក ផ្ដើមចេញពីស្មារតីនោះដែលស្ថានភាពជំងឺកូវីដ១៩ មិនទាន់មានការថមថយហេីយសកម្មភាពសប្បុរសជនរបស់យើងគ្រប់ទិសទីជាពិសេសសមាជិកសមាជិកា សសយស បាននឹងកំពង់បន្តក្នុងគោលដៅដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋនដែលនិងកំពុងជួបការលំបាកទាំងផ្នែកសេដ្ឋកិច្ចនិងសង្គមកិច្ចជាដើម។



ស្ថិតនៅក្នុងឱកាសនោះអំណោយអំណោយដែលបានមកពីពុទ្ធចក្រនិងអាណាចក្រសម្រាប់ជួយដល់ជនក្រីក្រ និងចាស់ជរានៅក្នុងបរិបទកូវិដ.១៩ដែលទទួលបាននៅក្នុងនោះរួមមាន អង្ករ២៥ គីឡូក្រាម  មី១កេះ ត្រីខ១យួរទឹកត្រី ៣ដប ទឹកស៊ីអ៊ីវ ៣ដប ស្ករ ស១ថង់ អំបិល១ថង់ សៀង១គីឡូ ខ្ទឹម ស កន្លះគីឡូ ទឹកផ្លែឈើ៨កំប៉ុង ប៊ីចេង១ថង់ និងសម្ភារៈបច្ច័យបួន១ឈុតផងដែរ ៕