ខេត្តកំពង់ឆ្នាំង 

បុរសញៀនសូរាម្នាក់រហូតដល់សសៃប្រសាទព្រោះតែផឹកស្រវឹងរាល់ថ្ងៃបានទិញសាំងយកមកចាក់ដុតខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ ។ហេតុការការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ០១ និង ០០ នាទីរសៀល ថ្ងៃទី ២២ ខែកក្កដាឆ្នាំ ២០២១ នៅចំណុចបេនរ៉ឺម៉កផ្សារលើក្រុងកំពង់ឆ្នាំងដែលស្ថិតនៅក្នុងភូមិទី ១ សង្កាត់ខ្សាម ក្រុងនិងខេត្តកំពង់ឆ្នាំង ។


អធិការនគរបាលក្រុងកំពង់ឆ្នាំងលោកវីរៈសេនីយ៍ឯក .ឆាយខេមរៈ.បានឲ្យដឹងថា៖ បុរសរងគ្រោះខាងលើនេះមានឈ្មោះ ហិន ហេន អាយុ ៤២ ឆ្នាំមានមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទី១ សង្កាត់ខ្សាម ក្រុងនិងខេត្តកំពង់ឆ្នាំង។ អធិការនគបាលក្រុងកំពង់ឆ្នាំងបានអោយដឹងជុំវិញប្រភពអ្នកដែលបានឃើញហេតុការណ៍ឲ្យដឹងថានៅ មុនពេលកើតហេតុគេឃើញបុរសឈ្មោះហុន ហេន បានទិញសាំង ១ ដប ចំណុះកន្លះលីត្រ ហើយបានចាក់ស្រោចពីលើក្បាល រួចយកដែកកេះដុតខ្លួនឯងតែម្ដង បណ្ដាល ឆេះសន្ឋោសន្ឋៅ និងបង្ករឡើងអោយមានការភ្ញាក់ផ្អើលឆោឡោ ដោយគ្មាននរណាម្នាក់បានចូលជួយទាន់ពេលវេលានោះឡើយ ។ 




ដោយមើលឃើញសភាពឆេះសន្ធោសន្ធៅនិងខ្លាចរាលដាលឆេះដល់ផ្ទះប្រជាពលរដ្ឋក្បែៗនោះបាននាំគ្នាយកទឹក នឹងខ្លះទៀតយកបំពង់ពន្លត់អគ្គីភ័យ មកជួយបាញ់ពន្លត់ តែទោះជាមានការប្រឹងប្រែជួយពន្លតពីប្រជាពលរដ្ឋយ៉ាងណាក៍ដោយ បុរសសរសៃប្រសាទខសងលើនេះបានឆេះរោលរាលពេញខ្លួនបណ្តាលអោយរងរបួសធ្ងន់ធ្ងរ  ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យ ខេត្តដឹកបុរសជនរងគ្រោះខាងលើយក ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។ បើយោងតាមការបញ្ជាក់ពីអធិការនគបាលក្រុងកំពង់ឆ្នាំងបានឱ្យដឹងថាបុរសខាងលើជាមនុស្សផឹកស្រាស្រវឹងរាល់ថ្ងៃឡើងបាត់បង់ស្មារតីទៅហើយ ចំណែកការដុតខ្លួននេះគឺដោយសារតែស្រវឹងជោគជាំផងដែរ ។បច្ចុប្បន្នជនរងគ្រោះកំពុងត្រូវបានក្រុមគ្រូពេទ្យកំពង់ធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ៕