ខេត្តកំពង់ឆ្នាំង: ស្ថានភាពទឹកទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោមខេត្តកំពង់ឆ្នាំងមានការកើនឡើងគ្រាដែលភ្លៀងបន្តធ្លាក់នៅបែកខាងលើតែមិនទាន់បង្កផលប៉ះពាល់ដល់ផលដំណាំប្រជាពលរដ្ឋនោះឡើយ ។

ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំង លោកដោកប៊ុនថុន បានអោយដឹងនៅព្រឹកថ្ងៃទី២៩កក្កដា២០២១នេះថានៅថ្ងៃទី២៨កក្កដា២០២១ម្សិលមិញស្ថានភាពទឹកទន្លេសាបមានកម្ពស់៥.៤៥ម៉ែត្របើធៀបថ្ងៃដូចគ្នាក្នុងឆ្នាំ២០២០ទឹកមានកម្ពស់៣.០០ម៉ែត្រ ។


ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានឲ្យដឹងទៀតថានៅថ្ងៃ២៨កក្កដា២០២១ម្សិលមោញនេះស្ថានភាពទឹកភ្លៀងបានមួយស្រុកមានកំរិត៥.៧ ម.មនិងមានកំរិត១០.ម.មនៅស្រុកទឹកផុស ។


នៅរសៀលថ្ងៃទី២៩កក្កដា២០២១នេះភ្លៀងក៍នៅតែបន្តធ្លាក់តែមិនបង្កអោយមសនផលប៉ះពសលើដល់ផ្ទះសម្បែង ឬ ផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋនោះឡើយ ។



ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំង ដោកប៊ុនថុន បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវទឹកនៅទីកន្លឺងឆ្ងាយៗសូមមេត្តារូតរះវិលចូលលំនៅឋានវិញអោយទាន់ពេលថ្ងៃជៀសវាងហេតុការណ៍ណាមួយកើតឡើងជាយថាហេតុផងដែរ ៕ 




សុក្ខារិន