ខេត្តកំពង់ឆ្នាំងៈ
នៅព្រឹកថ្ងៃទី១២កក្កដា២០២១នេះអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងឯកឧុត្តម.ស៊ុនសុវណ្ណារិទ្ធ. បានដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សានៅលើករណីដែលអាជីវករធ្វើអាជីកម្មពុះដីឡូតិ៍ដែលគ្មានច្បាប់អនុញ្ញាត គ្រាដែលកន្លងទៅមានសកម្មភាពគ្រប់ទីកន្លែង ។ដោយមានការចូលរួមពីឯកឧត្តម សាន់ យូ អភិបាលរងខេត្តទទួលបន្ទុកការងារដោះស្រាយដីធ្លីនិងលោកនាយករងរដ្ឋបាលសាលាខេត្ត មន្ទីរជំនាញពាក់ព័ន្ធ អភិបាលក្រុង ស្រុកទាំង ៨ក្នុងខេត្ត ចូលរួមនៅសាលប្រជុំសាលាខេត្តកំពងើឆ្នាំង ។
នៅក្នុងកិច្ចប្រជុំថ្ងៃនេះគោលបំណងសំខាន់ដើម្បីៈ ផ្សព្វផ្សាយអំពីខ្លឹមសារស្តីពីច្បាប់ និងគោលការណ៍ណែនាំនានា ដើម្បីអាជ្ញាធរ និងជំនាញពាក់ព័ន្ធ យកទៅអនុវត្តអោយចំគោលដៅមានប្រសិទ្ធភាព និងលទ្ធផលខ្ពស់ ដល់ម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ឲ្យគោរពនិងអនុវត្តន៍គ្រាដែលសកម្មភាពកើតមានគ្របើទីកន្លែង ។ជម្រុញអោយការធ្វើបច្ចុប្បន្នភាពឡើងវិញចំពោះគម្រោងអាជីវកម្មទាំងអស់នៅទូទាំងខេត្ត ។ពង្រឹងអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ឲ្យអនុវត្តភារកិច្ចក្នុងដែនសម្ថកិច្ចរបស់ខ្លួន (ការផ្តល់សេវា) ឲ្យមានប្រសិទ្ធភាពខ្ពស់ និងដំណើរការគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ ឲ្យបានស្របតាមច្បាប់ និងគោលការណ៍ ។
សិក្សាពីផែនការយុទ្ធសាស្ត្រក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដី នៅថ្នាក់ក្រុងស្រុក និងផែនការប្រើប្រាស់ដី នៅឃុំ.សង្កាត់ ដើម្បីជម្រុញឲ្យការរៀបចំប្រើប្រាស់ដីធ្លីឲ្យបានត្រឹមត្រូវ ចំទិសដៅ និងដើម្បីធានាឲ្យ ការអភិវឌ្ឍប្រកបដោយចីរភាព ៕