ខេត្តប៉ៃលិន ៖ 

ក្មេងប្រុស២នាក់ បានស្លាប់បាត់បង់ជីវិតគួរឱ្យអាណោចអាធ័ម ខណៈនាំគ្នាទៅលេងដីខ្សាច់នៅខាងក្រោយផ្ទះក្បែរស្រះទឹក ក៍ចុះទៅលេងទឹកទាំងពីរនាក់ បណ្តាលឱ្យលង់ស្លាប់ លុះបាត់កូនយូរមិនឃើញមកផ្ទះក៍ឆោរឡោដើររក ស្រាប់តែឃើញអណ្តែតទឹក បង្ករការភ្ញាក់ផ្អើលតែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង០០នាទីរសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ 





ប្រភពព័ត៌មានបានឱ្យដឹងថា ៖ កុមារារងគ្រោះ  ទី១. ឈ្មោះ ជ្រិន ឌីណា ភេទ ប្រុស អាយុ០៥ឆ្នាំ ទី២. ឈ្មោះ ជ្រិន ចិត្រា ភេទប្រុស អាយុ ៤ឆ្នាំ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ម្ដាយរបស់កុមារារងគ្រោះ ឈ្មោះ សៅ ឃឿន អាយុ២៩ឆ្នាំ មុខរបរ កសិករ (ស្ត្រីមេម៉ាយ) ។ ប្រភពបន្តទៀតថា ៖ បញ្ហាកើតឡើងដោយសារតែការធ្វេសប្រហែសរបស់ម្តាយ គឺបណ្ដោយអោយកូនៗ ដើរទៅលេងនៅលេងកន្លែងដីខ្សាច់ក្បែរស្រះទឹកខាងក្រោយផ្ទះ ពុំមានអ្នកមើល ព្រោះម្ដាយនៅអង្គុយលេងជាមួយមិត្តភក្តិខាងមុខផ្ទះ ដោយទុកកូនចោល ស្របនៅពេលដែកយាយ និងតា នាំគ្នាទៅធ្វើស្មៅចំការតាង៉ែននៅខាងក្រោយផ្ទះ លុះដល់ពេលតាមកពីចំការវិញមិនឃើញចៅៗ ក៏ដើរទៅសួរម្ដាយ ហើយនាងឆ្លើយថា បានបាត់កូនៗទៅណា មិនឃើញមកផ្ទះវិញ ។ ពេលនោះពួកគាត់ក៏ដើរស្វែងរក តែរកមិនឃើញ រួចក៏នាំគ្នាដើរទៅមើលកន្លែងស្រះទឹក ក្បែរកន្លែងលេងខ្សាច់ខាងក្រោយផ្ទះ ស្រាប់តែឃើញចៅៗ របស់ខ្លួនបានលង់ទឹកស្លាប់ទាំងពីនាក់រហូតដល់អណ្តែតបាត់ទៅហើយ ។ ក្រោយពេលកើតហេតុ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៍បានយកអំណោយមនុស្សធម៌ទៅចែកជូនផងដែរ ៕