ខេត្តកំពង់ឆ្នាំង: រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ខេត្តកំពង់ឆ្នាំងបាន រកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៤៦នាក់ ស្រី ២៧នាក់ ដែលជាអាជីវករ, មន្ត្រីរាជការ, គ្រូបង្រៀន, អ្នកអ៊ុតសក់ និងបុគ្គលិកអង្គការ ដែលយើងទទួលបាននៅថ្ងៃទី២២កក្កដា២០២១នេះផងដែរ ។

បើយោងតាមរបាយការរបស់រដ្បាលខេត្តកំពង់ឆ្នាំងអ្នកវិជ្ជដែលមានកូវីដ-១៩ ខាងលើ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាល សាលាបឋមសិក្សាគំរូក្រុង, មណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់លែង។ 

ក្នុងករណីអ្នកជាសះស្បើយថ្មីសរុបមានចំនួន ៤០នាក់ ស្រី ១៨នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសម្រាក ព្យាបាល និងបន្តធ្វើចត្តាឡីស័កនៅលំនៅដ្ឋានរយៈពេល ១៤ថ្ងៃបន្តទៀត។

រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយ អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់នៅ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, មន្ទីរពេទ្យបង្អែកបរិបូណ៌ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ សូមសាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង ៣កុំ” ដើម្បីខ្លួនយើង គ្រួសារ និងសង្គមជាតិយើង៕


សុក្ខារិន