ខេត្តកំពង់ឆ្នាំង:
រយះពេលពីថ្ងៃទី១៧និង១៨មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងឧត្តមសេនីយ៍ត្រី អ៊ុសុភា និងមេបញ្ជសការងរួមនិងសហការរីបានចុះធ្វើការត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារកូវីត១៩ ដូសទី ៣ដែលជាដូសជម្រុញប្រភេទ Astra ZeneCa ជូនដល់អតីតយុទ្ធជននៅតាមមណ្ឌលទាំង ១២ ក្នុងខេត្តកំពង់ឆ្នាំង ។មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី អ៊ុសុភា បានឲ្យដឹងថាចាក់វ៉ាក់សាំសាំងកូវិដ១៩ដូសទី៣ដែលជាដូសជម្រុញរយះពេល២ថ្ងៃទី ១៧ និង ១៨នៅតាមមណ្ឌលសុខភាពទាំង១២ក្នុងខេត្តកំពង់ឆ្នាំងជូនដល់អតីតយុទ្ធជនសរុប១០២៦នសក់ក្នុងនោះស្រី១៨២នាក់ ។
មេបញ្ជាការតំបន់សឹករងកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី.អ៊ុសុភា.បានបញ្ជាក់ថាការចាក់វ៉ាក់សាំងកូវី19 ដូសទី៣ ដែលជាដុសជម្រុញប្រភេទអាស្ត្រាហ្សេណេការជូនដល់បងប្អូនអតីតយុទ្ធជនទាំងអស់នៅពេលនេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលោកតែងតែគិតគូរពីសុខទុក្ខបងប្អូនអតីតយុទ្ធជនដោយធ្វើយ៉ាងណាឱ្យបងប្អូនបានចាក់វ៉ាក់សាំងជម្រុញដូសទី៣នេះទាំងអស់គ្នាដើម្បីសុខភាពរឹងម៉ាំរបស់បងប្អូនអតីតយុទ្ធជនកម្ពុជាបានល្អប្រសើរផងដែរ ។មេបញ្ជាការតំបន់សឹករងកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងទៀតថាការចាក់វ៉ាក់សាំងដូសទី៣ប្រភេទអាស្ត្រាហ្សេណេការបានទាល់តែបងប្អូនអតីតយុទ្ធជនឆ្លងកាត់ការចាក់វ៉ាក់សាំងកូវីដ២៩ លើកទី ១ និងលើកទី ២បានរួចរាល់សិនទើបបងប្អូនអតីតយុទ្ធជនចាំអស់អាចចាក់វ៉ាក់សាំងកូវីដ19 ដូសទី ៣ ដែលជាដូសជំរុញបាននិងមានការពិនិត្យសុខត្រឹមត្រូវពីក្រុមគ្រូពេទ្យផងដែរ ។
មេបញ្ជាការតំបន់សឹករងកំពង់ឆ្នាំងបានធ្វើការអំពាវនាវដល់បងប្អូនអតីតយុទ្ធជនទាំងអស់ការចាក់វ៉ាក់សាំងកូវីដ19 ឲ្យបានគ្រប់គ្នាៗដើម្បីជៀសវាងឱ្យផុតពីជំងឺដ៏កាចសាហាវមួយនេះហើយក៏សូមបងប្អូនទាំងអស់បន្តចូលរួមអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ ការពារ ៣កុំដើម្បីយើងទាំងអស់គ្នានិងសហគមន៍ផងដែរ។ក្នុងនោះផងដែរមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានផ្ដល់គ្រឿងសម្ភារៈរួមនិងថវិកាមួយចំនួនដល់ក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពទាំង ១២នៅក្នុងខេត្តកំពង់ឆ្នាំងផងដែរ ៕