ខេត្តកំពង់ឆ្នាំង: បើយោងតាមរបាយកាណ៍របស់រដ្ឋបាលខេត្តកំំពង់ឆ្នាំងដែលរស្មីកម្ពុជាទទួលបានថ្ងៃទី៤សីហា២០២១ស្តីពីសេចក្តីប្រកាស់ការបន្តរកឃើញអ្នកវិជ្ជមានកូវីដ19 តាមរយៈការធ្វើតេស្តរហ័ស(Rapid Test )ចំនួន ៣៩នាក់ស្រី២៥នាក់ អាជីវក.កម្មក.កសិក.និងគ្រូបង្រៀននិងអ្នកទទួលមរណះភាពចំនួន១នាក់នៅថ្ងៃទី៣សីហា២០២១ម្សិលមិញ ។


ក្នុងនោះអ្នកដែលមានវិជ្ជមានកូវិដ្ឋ១៩.រដ្ឋបាលខេត្តកំពង់ឆ្នាំងបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង .មណ្ឌលព្យាបាលសាលាបឋមសិក្សាគំរូក្រុង.មណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនបរិបូណ៌និងមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនកំពង់លែង ។


រដ្ឋបាលខេត្តកំពង់ឆ្នាំងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស័យទាក់ទងដោយផ្ទាល់ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ19 ខាងលើក្នុងរយៈពេល 14 ថ្ងៃមុនសូមមកពិនិត្យសំណាកជាបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង.មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច.មន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌.ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ។ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ19 សូមសាធារណជនត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ 3 ការពារនឹង៣កុំដើម្បីខ្លួនយើងគ្រួសារយើងនឹងសង្គមជាតិយើង ។


ក្នុងនោះករណីមរណះភាពជនជាតិខ្មែរ១នាក់ជាអ្នកជម្ងឺកូវិដ១៩មាន: ១ ឈ្មោះ មូលនឿន ភេទប្រុសអាយុ៦៧ឆ្នាំ រស់នៅភូមិសុបិនឃុំពានីស្រុកកំពង់ត្រឡាចខេត្តផលកំពង់ឆ្នាំង ។បានចូលមកសម្រាកនៅមន្ទីពេទ្យបង្អែកស្រុកកំពង់ត្រឡាចនៅវេលាម៉ោង៩និង០០នាទីថ្ងៃទី១សីហា២០២១ដោយអាការះហត់ដង្ហក់ ត្រជាក់ចុងដៃចុងជើងនិងមានវិជ្ជមានកូវីត19 ។


ដោយស្ថានភាពជំងឺធ្ងន់ធ្ងរទោះបីជាក្រុមគ្រូពេទ្យខិតខំព្យាបាលតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយអ្នកជម្ងឺបានទទួលមរណភាពនៅថ្ងៃទី 4 សីហា 2021 វេលាម៉ោង 2 និង 23 នាទីការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានបញ្ជាក់ថាបុរសខាងលើបានទទួលមរណភាពបណ្តាលមកពីជម្ងឺកូវិដ១៩ ។


ក្នុងនោះអ្នកជម្ងឺជាសះស្បើយមានចំនួន៥២នាក់និងស្ត្រី២៥នាក់ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសម្រាកព្យាបាលនឹងបន្តធ្វើចិត្តដើរលេងសាក់នៅលំនៅឋានរយៈពេល 14 ថ្ងៃបន្តទៀតផងដែរ៕





សុក្ខារិន