ខេត្តកំពង់ឆ្នាំងៈ
នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះក្រសួងអប់រំយុវជននិងកីឡា បានសហការជាមួយអង្គការស្បៀងអាហារពិភពប្រចាំនៅកម្ពុជា និងអង្គការកូយកា បានអញ្ជើញជួបសំណេះសំណាល និងចែកស្បៀងអាហារដើម្បីយកទៅចម្អិននៅតាមផ្ទះជូនកូនចៅទទូលទានក្នុងបរិការណ៍ជំងឺកូវីដ១៩ ដល់អាណាព្យាបាលសិស្សានុសិស្សនៅសាលាបឋមសិក្សា ស្មែត្រ ដែលស្ថិតនៅក្នុង.ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាព ឯកឧត្តម ពុធ សាមិត្ត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ព្រមទាំងមានការចូលរួមពីលោក គិត មិនារិទ្ធិ អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក យ៉ង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ និង លោក លោកស្រី តំណាងអង្គការស្បៀងអាហារពិភពលោក និងអង្គការកូយការ ព្រមទាំងគណះប្រតិភូអមដំណើរ និងមាតាបិតាសិស្សានុសិស្សចំនួន៥០នាក់ចូលរួមផងដែរ ។
បើយោងតាមរបាយការណ៍របស់លោក គិតមិនារិទ្ធិ អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានអោយដឹងថាអង្កការស្បៀងអាហារពិភពលោកនិងអង្គការកូយកា បានផ្តល់ជាស្បៀងអាហារដល់សាលាក្នុងខេត្តកំពង់ឆ្នាំងមានសាលាគោលដៅចំនួន ១២៦ សាលាក្នុងស្រុកចំនួន០៦គឺស្រុករលាប្អៀរ .កំពង់ត្រឡាច .សាមគ្គីមានជ័យ .ទឹកផុស .បរិបូណ៌ .និងស្រុកកំពង់លែង. មានសិស្សសរុប៤០៤៣នាក់ និងចំនួនចុងភៅ២៧៣នាក់ ហើយទទួលបានស្បៀងអាហារអង្ករ១០៧.៩០០គ.ក្រ. ប្រេងឆាចំនួន៨៦៣២គ.ក្រ .ត្រីខកំប៉ុងចំនួន៧៣៣៦២គ.ក្រ. សណ្តែកលឿងមានចំនួន៨៦៣២គ.ក្រ. ។
ដោយឡែកការចែកជូយស្បៀងអាហារដល់អាណាព្យាបាលសិស្សក្រីក្រទាំង១១៣នាក់នៅសាលាបឋមសិក្សាស្មែត្រនៅថ្ងៃនេះក្នុងម្នាក់ទទូលបានអង្ករ២៥គ.ក្រ ប្រេងឆា០២លីត្រ ត្រីខកំប៉ុង១.៧ គ.ក្រ និងសណ្តែកលឿងចំនួន០២គ.ក្រ ។មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ពុធ សាមិត្ត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការស្បៀងអាហារពិភពលោក និងអង្គការកូយការ តែងតែបានជួយទំនុកបម្រុងនូវស្បៀងអាហារ ដែលមានជីវជាតិសម្រាប់ទ្រទ្រង់រាងកាយដល់សិស្សានុសិស្សតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តកំពង់ឆ្នាំងនាពេលនេះ ហើយបច្ចុប្បន្នកំពុងទទួលរងផលប៉ះពាល់នៃជំងឺកូវីដ១៩ ដែលធ្វើអោយមានការប៉ះពាល់ដល់ដំណើរសិក្សារបស់សិស្សានុសិស្សគ្រប់ទីកន្លែងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមក៏បានសំណូមពរដល់អង្គការជាដៃគូបន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀតក្នុងបរិការណ៍ជំងឺកូវីដ១៩នេះ ។
ឯកឧត្តមក៏អំពាវនាវដល់មាតាបិតាសិស្សានុសិស្សត្រូវអប់រំកូនចៅអោយខិតខំរៀនសូត្រ និងការបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់ ដើម្បីធ្វើឲ្យរាងកាយមាំមួន និងមានបញ្ញាឈ្លាសវៃក្នុងការរៀនសូត្រ ពិសេសគឺអាហារដែលបានផ្ដល់ជូនពេលនេះត្រូវយកចម្អិនសម្រាប់អោយកូនបរិភោគពីព្រោះអារហារទាំងនេះសំបូរប្រូតេអិនសម្រាប់ជួយដល់រាងកាយកុមារបានល្អ។ជាពិសេត្រូវធ្វើអនាម័យជាប់ប្រចាំដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តតាមអនុសាសន៍របស់សម្តេចប្រុមខរាជរដ្ឋាភិបាលគឺ ៣ការពារ និង ៣កុំ ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះ ៕