ខេត្តកំពង់ឆ្នាំង:

នៅទូទាំងខេត្តកំពង់ឆ្នាំងស្នងការនគបាលខេត្តអធិការក្រុងស្រុកទាំង៨បានចុះ អនុវត្តវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩  ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង និងបំរាមគោចរណ៍យ៉ាងម៉ឹងម៉ាត់និងបានរៀបចំកម្លាំងអន្តរាគមន៍ចេញល្បាតនិងបានធ្វើការអប់រុំណែនាំដល់អ្នកលកើដូរអ្នកធ្វើថ៊ដំណើរទាំងឡាយដែលប្រព្រិត្តខុសពីសេចក្តីសម្រាច់និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលនៅក្នុងភូមិសាស្ត្ររបស់ខេត្តកំពង់ឆ្នាំង ។ ស្នងការនគបាលខេត្តកំពង់ឆ្នាំងលោកឧុត្តសេនីយ៍ទោ ខូវលី បានប្រាប់អោយ. រស្មីកម្ពុជា .ដឹងថាការចុះអនុវត្តន៍បំរាមគោចរណ៍នៅពេលយប់នៅតែបន្តអនុវត្តន៍តាមការសម្រេចចំនួន១១ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលបណ្តោះអាសន្នដើម្បីទប់ស្កាត់នៃការរីករាលដាលនៃជម្ងឺកូវិដ១៩នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងដែលមានរយះពេល១៤ថ្ងៃដោយគិតចាប់ពីម៉ោង២៣និង៥៩នាទីថ្ងៃទី២៩កក្កដា២០២១រហូតដល់ថ្ងៃទី១២សីហា២០២១ ។









ស្នងការនគបាលខេត្តកំពង់ឆ្នាំងនៅតាមបណ្តាលគោលដៅសមត្ថកិច្ចនគបបាលក្រុង.ស្រុក ទាំងអស់បានសហការចុះធ្វើការផ្សព្វផ្សាយអប់រុំណែនាំនិងចែកម៉ាស់ដល់អ្នកធ្វើដំណើរ ថ្មើជើង.ជិះកង់.ម៉ូតូ.និង រថយន្ត តាមផ្សារនិងតាមកន្លែងផ្សេងៗទាំងអស់សូមចូលរួមពាក់ម៉ាស់អោយបាបគ្រប់គ្នាដើម្បីចូលរួមបង្កា.ការពារទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវិដ១៩ដោយអនុវត្តន៍តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក៍ដូចជាក្រសួងសុខាភិបាល៣ការពារនិង៣កុំ ។ស្នងការនគបាលខេត្តសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរាត្រីវាឆាតដែលធ្វើតាមផ្លូវសាធារណៈសមត្ថកិច្ចនិងចាប់ផ្តើមត្រួតពិនិត្យនិងណែនាំអប់រុំចាប់ពីពេលនេះតទៅ ។ក្រោយការផ្សព្វផ្សាយអប់រុំណែនាំនៅតែមិនអនុវត្តន៍នោះសមត្ថក៨ច្ចនិងធ្វើការផាកពិន័យតាមច្បាប់កំណត់ ៕