ខេត្តកំពង់ឆ្នាំង:
រថយន្តដឹក ប្រេងសាំងនិងប្រេងម៉ាស៊ូត របស់ក្រុមហ៊ុនសាវីម៉ិច មួយគ្រឿងបានបើកគេចពីម៉ូតូធ្លាក់ចេញពីផ្លូវក្រឡាប់បះជើង សំណាង ល្អមិនផ្ទុះឆេះបង្កគ្រោះថ្នាក់ដល់អ្នក ធ្វើដំណើរ និងលំនៅឋានជិតៗនោះ ។ ករណីគ្រោះថ្នាក់ខាងលើនេះបណ្តាលកកឲ្យស្ទះចរាចរណ៍លើកំណាតើផ្លូវជាតិលេខ៥ជាង១ ម៉ោងផងដែរ ។ ហេតុការណ៍គ្រោះ ថ្នាក់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៣ រសៀល ថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២១ នៅលើកំណា ត់ផ្លូវជាតិលេខ ៥ ចំណុចមុខហាងមនោរម្យ ស្ដិតក្នុងភូមិទី ៨ សង្កាត់ខ្សាម ក្រុងនិងខេត្តកំពង់ឆ្នាំង ។
លោកវរសេនីយ៍ឯក ឈឹម សារុននាយការិយាល័យនគរបាលចរាចរ ណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំងបានឲ្យ ដឹងថា រថយន្តដឹកប្រេងរបស់ក្រុម ហ៊ុនសាវីម៉ិចខាងលើនេះ ពាក់ស្លាកលេខភ្នំពេញ 4 A 21 81 ដឹកប្រេងសរុបចំនួន ៣២.០០០ លីត្រ ក្នុងនោះមានប្រេងសាំង ១៦.០០០ លី ត្រ និងប្រេងម៉ាស៊ូត ១៦.០០០លីត្រ ធ្វើដំណើរពីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្តបាត់ដំបង ។ លុះមកដល់ចំណុចកើតហេតុខាងលើនេះស្រាប់តែមានម៉ូតូមួយគ្រឿងដែលបានបើកបញ្ច្រាសទិសគ្នាយ៉ាងលឿន បានគេចចេញពីគូថរថយន្តតូចមួយគ្រឿងនៅពីមុខចូលមកចំណែកផ្លូវខាងស្ដាំរបស់រថយន្តដឹកប្រេង ខណៈនោះអ្នកបើកបររថ យន្តដឹកប្រេង ក៏បានគេចមិនឲ្យបុកម៉ូតូនោះ បណ្ដាលឲ្យរថយន្តដឹកប្រេងរបស់ខ្លួនធ្លាក់ពីលើផ្លូវជាតិក្រ ឡាប់បះជើងនៅក្នុងប្រឡាយផ្នែកខាងស្ដាំដៃតែម្ដង សំណាងល្អមិនបណ្ដាលឲ្យផ្ទុះឆេះរថយន្តនិងប្រេងនោះឡើយ ។
លោកឧត្តមសេនីយ៍ត្រី លុយ ឌីណាស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងដែលបានចុះដឹកនាំកម្លាំងសមត្ថកិច្ចអន្តរាគមន៍នៅកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងហ តុការណ៍ខាងលើនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួ ន ៣ គ្រឿង ក្នុងនោះបានបាញ់ទឹកស្រោចលើរថយ ន្តស៊ីទែននោះ អស់ទឹក ២ រថយន្ត ដើម្បីទប់ស្កាត់ខ្លាចក្រែងកើតជាគ្រោះអគ្គីភ័យជាយថា ហេតុផងដែរ ។ ជាមួយគ្នានេះដែរសមត្ថកិច្ចក៏បានផ្សព្វផ្សាយប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុសុំបិតចរន្តអគ្គិសនីបណ្ដោះអាសន្នសិនដើម្បីទប់ស្កាត់ខ្លាចកើតជាគ្រោះអគ្គីភ័យ ។តែនៅ ក្នុងហេតុ ការណ៍នេះសមត្ថកិច្ចក៏បានជួយស ម្រួលការធ្វើចរាចរណ៍ដែលបានកក ស្ទះ អោយវាងកន្លែងកើតហេតុជាង ១ម៉ោងផងដែរ ។ដោយឡែកចំពោះរថយន្តស៊ីទែនក្រឡាប់នោះ សមត្ថកិច្ចនឹងសហ ការជាមួយក្រុមបច្ចេកទេសរបស់ក្រុមហ៊ុនមកពីក្រុងភ្នំពេញ ដើម្បីធ្វើការបូមប្រេងសាំង និងប្រេងម៉ា ស៊ូតផ្ទេរដាក់រថយន្តស៊ីទែនមួយគ្រឿងផ្សេង ទៀតទាំងយប់ ដើម្បីសង្គ្រោះហេតុការណ៍ខាងលើនេះ និងដើម្បីជួយសម្រួលដល់ការធ្វើចរាចរលើផ្លូវជាតិលេខ៥ នៅក្នុងចំណុចកើ តហេតុ ឲ្យមានដំណើរការល្អជាធម្មតាឡើងវិញផងដែរ ៕