ខេត្តកំពង់ឆ្នាំង :  

នៅព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១ នេះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្ដម អម សុភា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងសហការបានអញ្ជើញចូលរួមរំលែកទុក្ខជាមួយនិងគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះនិងបណ្តាលកូនក្មេង ប្រុស ស្រី០២នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងអណ្តាតភ្លើងកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ម្សិលមិញដែលស្ថិតនៅក្នុង ភូមិពោធិរិទ្ធិក្រៃ. ឃុំស្វាយ .ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។


ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានពាំនាំនូវប្រសាសន៍សាកសួសុខទុកពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានសម្តែងនូវសមាណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពដែលបានបាត់បង់នូវសមាជិកក្នុងគ្រួសារដែលត្រូវជាកូន និងជាចៅ ជាទីស្រឡាញ់របស់ក្រុមគ្រួសារ ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាលោកតែងតែ គិតគូរពីសុខទុកជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលានិងគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ រឺនិន្នាការនយោបាយអ្វីនោះឡើយ ។  




ក្នុងនោះផងដែរឯកឧត្តម.ស៊ុនសុវណ្ណារិទ្ធក៏បានចូលរួមសោកស្តាយនឹងឧទ្ទិសដល់ឌួងវិញ្ញាណក្ខន្ធក្មួយប្រុសស្រីទាំង២ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៍បានផ្តល់ជូនអំណោយកាកបាទក្រហមកម្ពុជារួមមានអង្ករចំនួនអង្ករចំនួន ៤២៥គ.ក្រ .មី១០កេស .ត្រីខ ០៥យួរ .ទឹកសុទ្ធ ០៦កេស .ទឹកផ្លែឈើ០៥កេស .ទឹកត្រី០២យួរ .ទឹកសុីអុីវ០២យួរ .ម៉ាស់០២ប្រអប់. រួមនិងថវិកាចំនួន២លាន ២សែនរៀល សម្រាប់ទុកចាត់ការនៅក្នុហកម្មវិធីបុណ្យសពនោះផងដែរ ។ក្នុងពេលនោះផងដែរតំណាងក្រុមគ្រួសារនៃសពបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមថ្នាក់ដឹកនាំខេត្ត និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលតែងគិតគូរពីសុខទុក្ខដល់បងប្អូនប្រជាពលរដ្ធគ្រប់ពេលវេលានិងសុំអោយអស់លោកជួបតែក្តីសុខជាម្លប់ដ៍ត្រជាក់ដល់បងប្អូនប្រជាពលរដ្ឋ ៕