ខេត្តកំពង់ឆ្នាំងៈ
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯក ឧត្តម កុល ប៊ុនលី រដ្ឋលេខាធិការក្រសួងព្រះបរម រាជវាំង និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំពេជចង្វារ ស្រុកបរិបូណ៌ , ឯកឧត្តម សំ ប្រជាមានិត អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងជាអនុប្រធានក្រុមការងារចុះជួយឃុំ ពេជចង្វារ, ឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលា ដំបូងខេត្តកំពង់ឆ្នាំង និងជាក្រុមការងារចុះជួយឃុំពេជចង្វារ, ឯកឧត្តម អុី ថាវរៈ អនុប្រធានសាលា ដំបូងខេត្តកំពង់ឆ្នាំង និងជាក្រុមការងារចុះជួយឃុំពេជចង្វារ, ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងជាអនុប្រធានក្រុមការងារចុះជួយឃុំពេជចង្វារ, ឯកឧត្តម អៀក ជី អនុប្រធានក្រុមការងារចុះជួយឃុំពេជចង្វារ, លោក ជួង ភន ក្រុមការងារចុះជួយឃុំពេជចង្វារ, លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ឆ្នាំង និងជាអនុប្រធានក្រុមការងារចុះជួយឃុំពេជចង្វារ បាននាំយកនូវគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនអាជ្ញាធរឃុំពេជចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីចែកជូនប្រជាពលរដ្ឋដែលកំពង់ធ្វើចត្តាឡីស័ក និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងមូលដ្ឋាន ។
នាឱកាសនោះ ឯក ឧត្តម កុល ប៊ុនលី រដ្ឋលេខាធិការក្រសួងព្រះបរម រាជវាំង និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំពេជចង្វារ ស្រុកបរិបូណ៌ បានថ្លែងថាអំណោយជាគ្រឿងឧបភោគ បរិភោគ ដែលនាំយកមកប្រគល់ជូនអាជ្ញាធរឃុំពេជចង្វារនៅពេលនេះ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចចៅហ្វាវាំង គង់ សំអុល ឧប នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម កុល ប៊ុនលី បានពាំ នាំនូវការសួរសុខទុក្ខ ពីសំណាក់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេច ចៅហ្វាវាំងគង់សំអុល និង ឯកឧត្តមទេសរដ្ឋមន្ត្រី គុយ សុផល ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលជានិច្ចកាល តែងតែគិតគូរនិងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះគ្រប់ទីកន្លែងនិង ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ទាំងអស់ដោយមិនប្រកាន់ពូជ សាសន៍ និងនិន្នាការនយោបាយឡើយ។
ឯកឧត្តម កុល ប៊ុនលី ក៍បានផ្តាំផ្ញើដល់អាជ្ញាធរឃុំ ត្រូវយកគ្រឿងឧបភោគ បរិភោគទាំងនេះយកទៅប្រើប្រាស់ឲ្យចំគោលដៅ និងដល់ដៃប្រជាពលរដ្ឋដែលត្រូវការពិតប្រាកដ ។ ជាមួយគ្នានេះឯកឧត្តមក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរ ធ្វើយ៉ាងណាអនុវត្តអោយត្រឹមត្រូវតាមវិធានការក្រសួងសុខាភិ បាល ពិសេសអនុវត្តអោយបានតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន គឺ ៣កុំ និង៣ ការពារ អោយបានខ្ជាប់ខ្ជួនដើម្បីខ្លួនយើង ក្រុមគមរួសារយើង និងសហគមន៍យើង ជៀសផុតពីជំងឺដ៏កាចសាហាវនេះ ។សូមបញ្ជាក់ផងដែរថាអំណោយដែលបាននាំយកមកប្រគល់ជូន អាជ្ញាធរឃុំនាពេលនេះរួមមាន: អង្ករ២តោន . មី៥០ កេស .ទឹកត្រី២០កេស . ទឹកស៊ីអុីវ ២០កេស . អាល់ កុល ១៥លីត្រ និងម៉ាស់ចំនួន២០០០ម៉ាស់ ៕