ខេត្តកំពង់ឆ្នាំង ៖ថ្ងៃ ទី ២៥ ខែសីហា ឆ្នាំ ២០២១នេះ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងដឹកនាំដោយលោកហ៊ុន លអនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលបានសហការជាមួយការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ពេទ្យសត្វស្រុក ឃុំ ភូមិនិងអាជ្ញាធរភូមិ ឃុំ នៅតែបន្តចុះត្រួតពិនិត្យស្ថានភាពជម្ងឺឆ្លងសត្វនិងផ្សព្វផ្សាយពីជម្ងឺដុំពកក្រោមស្បែក ស្ថិតនៅក្នុងភូមិទ្រនាមពេជ្រ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្នុងគោលបំណង ចុះនៃការរិយាលយ័លតិកម្មនិងបសុព្យាបាលខេត្តបន្តចុះធ្វើការអបរំផ្សព្វផ្សាយណែនាំអំពីរបៀបថែទាំជម្ងឺ៊ដុំពកក្រោមស្បែករួមនិង វិធានការការពារជម្ងឺនិងការថែទាំអនាម័យសត្វនៅពេលដែលឈឺ និងការស្រង់ស្ថិតិសត្វឈឺ និងធ្វើជីវសុវត្ថិភាពកន្លែងចិញ្ចឹមសត្វឲ្យបានល្អជៀសវាងការឆ្លងជម្ងឺពីសត្វមួយទៅសត្វច្រើនបន្តទៀត ។

 អនុប្រធានការិយាល័យលទ្ធកម្មនិងបសុព្យាបាលលោក ហ៊ុន លី ក៏បានធ្វើការផ្ដាំផ្ញើរ ដល់បងប្អូនកសិករ ឲ្យយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពសត្វនិងអនាម័យកន្លែងសត្វរស់នៅឲ្យបានល្អ ក្នុងនោះមានបងប្អូនប្រជាពលរដ្ឌដែលជាម្ចាស់សត្វគោសរុបចំនួន១៤០ក្បាលនិងឈឺសរុប៧៧ក្បាលកំពុងព្យាបាល៧៧ក្បាលស្លាប់១ក្បាលនិងបានធ្វើការបាញ់ថ្នាំសម្លាប់មេរោគតាមទ្រុងបានចំនួន១៥ទ្រុងសត្វ និងតាមដងផ្លូវនិងបានចែកថ្នាំសម្រាប់សត្វគោឈឺដុំពកផងដែរ៕








 សុក្ខារិន