ខេត្តកំពង់ឆ្នាំងៈ
នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១នៅសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម អឹង លាងហួរ លោក សេង សិន្ថារ លោក ប្រាក់ សោភ័ណ្ឌ ស្ថាបនិក វិទ្យាស្ថាន ប្រាយហូប ចូលជួប សំដែងការគួរសមនិងអបអរសាទរជាមួយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។ ក្នុងពិធីនោះក៏មានការចូលរួមពីឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះថ្នាក់ដឹកនាំនៃវិទ្យាស្ថានប្រាហូបលើកពីចក្ខុវិស័យសុំមតិយោបល់លើយុទ្ធសាស្រ្តចំនួន៤ ចំណុចដែលត្រូវផ្សាភ្ជាប់រវាង វិទ្យាស្ថាន BHI និងរដ្ឋបាលខេត្ត កំពងឆ្នាំងដើម្បីជាប្រយោជន៍ សម្រាប់យុវជន យុវនារីនិងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង
១-បង្កើតទេសចរណ៍កសិកម្ម។
២-បង្កើតទីតាំងគាំទ្រសុខភាពផ្លូវចិត្តមនុស្សចាស់និងការប្រមូលផ្តុំចំណេះដឹង បទពិសោធន៍មនុស្សចាស់ដែលចូលនិវត្តន៍។
៣-ភ្ជាប់ចំណេះដឹងថ្មីៗរវាងវិទ្យាស្ថាន និងរដ្ឋបាលខេត្ត។
៤-ការផ្លាស់ប្តូរនិងការផ្សារភ្ជាប់ធនធានមនុស្ស របស់វិទ្យាស្ថាន និងរដ្ឋបាលខេត្តនិងបណ្តាប្រទេសនានាដែលមានទស្សន:វិស័យកសាងធនធានមនុស្សនៅខេត្តកំពង់ឆ្នាំង ។ មានប្រសាសន៍ឆ្លើយតបក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានគាំទ្រទាំងស្រុងនូវចក្ខុវិស័យ៤ចំណុចដែលថ្នាក់ដឹកនាំវិទ្យាស្ថានប្រាហូបបានលើកឡើង។ឯកឧត្តមក៏បានលើកទឹកចិត្តអោយថ្នាក់ដឹកនាំវិទ្យាស្ថានប្រាហូបបន្តសកម្មភាពការងារងារស្របតាមចក្ខុវិស័យដើម្បីអនុវត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់និងយុវជនយុវនារីប្រជាពលរដ្ឋទទួលផលបានពីចក្ខុវិស័យនេះ៕