ខេត្តកំពង់ឆ្នាំង:

សត្វកណ្តុលព្រៃដែលជាសត្វចង្រៃខាំកកេរស៊ីដំណាំនិងរបស់របបគ្រប់ប្រភេទតែពេលនេះសាចើរបស់សត្វកណ្តុលព្រៃកំពង់ពេញនិយមអ្នកទិញយកទៅធ្វើម្ហូបនិងកំពង់មានតម្លៃនៅលើទីផ្សារផងដែរ ។ ឈ្មួញអ្នកទិញសាច់សត្វកណ្តុកដែលបកស្បែករួចបាននិយាយាអោយដឹងថាសាច់សត្វកណ្តុលនេះគាត់ទួលទិញពីម៉ូយដែលគេដាក់.អង្គប់.លបឬដើរឆ្លុះចាក់តាមខ្នងកោះឬតាមចំការឆ្ងាយៗហើយព្រឹកនេះគាត់ប្រមូលទិញបានប្រមាណជា១០០គីឡូដោយក្នុង១គីឡូថ្លៃ៦០០០រៀលហើយបានធ្វើកាលក់រាយឬបោះអោយម៉ូយយកទៅលក់បន្តឬធ្វើជាម្ហូបសម្រាប់ក្លែមវិញតម្លៃ៨០០០រៀល ។



អ្នកដែលប្រមូលទិញនៅមាត់ទន្លេផ្សារក្រោមបាននិយាយអោយដឹងថាពេលនេះគាត់ប្រមូលទិញបានតិចដោយសារតែទឹកទន្លេមិនទាន់ឡើងខ្លាំងដែលធ្វើអោយម៉ូយអ្នករកមិនសូវបានបើទឹកទន្លេឡើងធំលិចទួល.ខ្នងកោះ.តាមចំការនិងតំបន់ឆ្ងាយៗបានមានច្រើន។គាត់បានបញ្ជាក់ទៀតថាសត្វកណ្តុលព្រៃស្អាតដែលគាត់កំពង់ប្រមូលទិញជាសត្វកណ្តុលព្រៃទេដោយពួកវាស៊ីសំបកឈើ.ស្មៅ.និងដំណាំផ្សេងៗមិនដូចសត្វកណ្តុលនៅតាមផ្ទះនោះឡើយហើយសត្វកណ្តុលរសជាបអង្គបវិញត្រូវគេទិញដឹកយកទៅប្រទេសវៀតណាម ។ បច្ចុប្បន្នសាច់សត្វកណ្តុលព្រៃត្រូវបានអ្នករស់នៅតាមដងទន្លេនិងអ្នកនៅតាមកន្លែងផ្សេងៗកំពង់ពេញនិយមទិញហូបនៅតាមគ្រួសារ ៕