ខេត្តកំពង់ឆ្នាំង:

ជនសង្សយ័ម្នាក់លួចចូលក្នុងផ្ទះពួនសង្ងំនៅពេលយប់បំណងលួចឥវ៉ាន់ត្រូវម្ចាស់ដឹងរួមនិងសមត្ថកិច្ចឡោមពទ្ធចាប់ខ្លួនបានទាំងយប់ ។ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៣១សីហា២០២១ កើតមានករណីចោរកម្មចូលលួចលុយក្នុងផ្ទះអ្នកលក់អីវ៉ាន់ចាប់ហួយមួយកន្លែងនៅចំនុច ភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។



សមត្ថកិច្ចនគបាលមូលដ្ឋានឃុំកោះថ្កូវបានអោយដឹងនៅព្រឹកថ្ងៃទី១កញ្ញា២០២១នេះថាម្ចាស់ផ្ទះលក់ចាបហួយខាងលើនេះមានឈ្មោះ ផាន់ សុភ័ណ្ឌ ភេទប្រុស អាយុ ៤៨ ឆ្នាំសញ្ជាតិខ្មែរ  និង ប្រពន្ធ.ឈ្មោះ ហម សុខហេង ភេទស្រីអាយុ ៤៥ ឆ្នាំសញ្ជាតិខ្មែរ (ប្តីប្រពន្ធ )រស់នៅភូមិឃុំ ស្រុក កើតហេតុខាងលើ  ដោយឡែកជនសង្យ័យដែលត្រូវបានម្ចាស់ផ្ទះឃាត់ខ្លួនបានខាងលើមានឈ្មោះ សេន ប៊ុនខាវ ភេទប្រុស អាយុ ១៩ ឆ្នាំសញ្ជាតិខ្មែរ រស់នៅភូមិ ឃុំជាមួយគ្នា ។សមត្ថកិច្ចនគបានមូលដ្ឋានបានអោយដឹងទៀតថាជនសង្ស័យខាងលើនេះបានលួចចូលទៅសំងំនៅក្រោមគ្រែក្នុងផ្ទះរបស់ជនរងគ្រោះខាងលើដើម្បីរងចាំឧិកាស់ល្អលួចលុយម្ចាស់ផ្ទះ តែចៃដន្យម្ចាស់ផ្ទះឃើញទាន់និងបានរាយការណ៍មកប៉ុស្ដិ៍នគរបាលមូលដ្ឋានឃុំកោះថ្កូវ រួមនិងកម្លាំងប្រជាការពារ និងម្ចាស់ផ្ទះ បានសហការគ្នាឡោមព័ន្ធចាប់ខ្លួនបានតែម្ដង  ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានក៍សាងឯកសារបញញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលស្រុកជលគិរី ដើម្បីកសាងសំណុំរឿងចាត់ការបន្តមកស្នងការនគបាលខេត្តអនុវត្តន៍តាមនិតីវិធីផងដែរ ៕