ខេត្តកំពង់ឆ្នាំង :បន្ទាប់ពីមានករណីផ្ទុះជំងឺដុំពកលើសត្វគោ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុង ភូមិអូរលយ ឃុំជើងគ្រាវ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២១ នេះ កម្លាំងការិយាល័យផលិតកម្មនិងបសុព្យាបាល នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានចុះសហការជាមួយមន្ត្រីពេទ្យសត្វស្រុក និងភ្នាក់ងារសុខភាពសត្វភូមិចុះពិនិត្យពីស្ថានភាពជំងឺឆ្លងព្រមទាំងធ្វើពិធីអបរំផ្សព្វផ្សាយណែនាំនិងរបៀបព្យាបាលជំងឺសត្វគោជូនបងប្អូនប្រជាពលរដ្ឋផងដែរ ។

អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ឆ្នាំងលោក ហ៊ិនលី បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសត្វគោកើតជំងឺដុំពកក្រោមស្បែកសូមព្យាបាលនិងថែរក្សាដាក់ដោយឡែកពីគេដើម្បីការពារជំងឺឆ្លង ពកមួយនេះលោកបានបញ្ជាក់ទៀតថាជំងឺដុំពកនៅលើស្បែកសត្វគោគឺមានលក្ខណៈកាចសាហាវដែលអាចបណ្ដាលឱ្យគោរបស់បងប្អូនប្រជាពលរដ្ឋ ងាប់បានបើបងប្អូនមិនយកចិត្តទុកដាក់ព្យាបាលនិងថែរក្សាទាន់ពេលវេលានោះទេដោយហេតុនេះហើយសូមបងប្អូនធ្វើទ្រុងនឹងដាក់ឲ្យសត្វគោដេកមានទួលសុវត្ថិភាព ជាមួយគ្នាក៍ត្រូវ បាញ់ថ្នាំសម្លាប់មេរោគនៅតាមទ្រុង សត្វគោរបស់ប្រជាពលរដ្ឋបានចំនួន១២ទ្រុងផងដែរ។ 

ជាមួយនឹងការផ្សព្វផ្សាយនេះមន្ត្រីជំនាញពេទ្យសត្វក៏បានចែកជូនបងប្អូនប្រជាពលរដ្ឋនូវ ថ្នាំព្យាបាលនិងប្រាប់ពីវិធីព្យាបាលដោយខ្លួនឯង ជូនដល់បងប្អូនប្រជាពលរដ្ឋម្ចាស់សត្វគោផងដែរ ។

     ដោយឡែកសម្រាប់ថ្ងៃនេះគឺមន្ត្រីជំនាញពេទ្យសត្វបានព្យាបាលជំងឺសត្វគោណាដែលមានលក្ខណៈធ្ងន់ធ្ង ហើយសល់ប៉ុន្មានទុក្ខឲ្យបងប្អូនអាចព្យាបាលដោយខ្លួនឯងបានតាមការណែនាំរបស់មន្ត្រី ជំនាញ ពីវិធីលាងរបួសនិងពីវិធីលាបថ្នាំ វិធីច្រកថ្នាំ និងចាក់ថ្នាំជាដើម  ។

សូមបញ្ជាក់ដែរថាប្រជាពលរដ្ឋ នៅក្នុងភូមិដែលបានចូលរួមស្ដាប់ការពន្យល់ណែនាំដែលពួកគាត់មានសត្វគោ សរុបមានចំនួន ២១២ ក្បាល ក្នុងនោះងាប់ ៤ក្បាល និងកំពុងកើតជំងឺដុំពកលើស្បែក ចំនួន៨៩ក្បាល មន្ត្រីជំនាញបានព្យាបាល បានមួយចំនួនធំ និងសល់ប៉ុន្មាន ទុកឱ្យបងប្អូនព្យាបាលដោយខ្លួនឯង ៕





សុក្ខារិន