ខេត្តកំពង់ចាម

ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ពិភាក្សាគម្រោងអាជីវកម្ម ខ្សាច់សំណង់ និងល្បាយខ្សាច់ របស់សហគ្រាស ហុង គឹមសេង ស្ថិតនៅឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២១ នេះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានណែនាំដល់ម្ចាស់អាជីវកម្ម ឲ្យអនុវត្តតាមកិច្ច ដែលបានធ្វើឡើង ជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធនឹងការបូម នៅក្នុងតំបន់ ដែលបានកំណត់ដោយក្រសួង ។




ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ហាន កុសល ក៏បានស្នើដល់ម្ចាស់អាជីវកម្ម សូមចូលរួមចំណែកជួយអភិវឌ្ឍន៍ក្នុងសហគមន៍ ក្នុងមូលដ្ឋានឃុំកងតាណឹង ផងដែរ ។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ហាន កុសល និងប្រតិភូអមដំណើរ ក៏បានអញ្ជើញពិនិត្យមើលតំបន់បិទខ្ទប់ ដែលស្ថិតនៅក្នុងភូមិ កងតាណឹងទី ៩ឃុំកងតាណឹង និងភូមិ ពោធិ៍សាលាទី២ ឃុំព្រែកក្របៅ ស្រុកកងមាស ៕