ខេត្តកំពង់ឆ្នាំង:
ទីបច្ឆាជាកន្លែងសម្រាប់បូជាសពអ្នកដែលស្លាប់ដោយសារតែជំងឺកូវីដ១៩ បានកសាងរួចរាល់ហើយ នៅរសៀលថ្ងៃទី ២២ ខែសីហា ឆ្នាំ២០ ២១ម្សិលមិញនេះ ដែលមានទីតាំងមួយកន្លែងនៅដាច់ស្រយាលពីប្រជាពលរដ្ខរសនៅដែលស្ថិត ក្នុងភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នេះបើតាមការឲ្យដឹងពីអាជ្ញាធរស្រុករលាប្អៀរ នៅរសៀលថ្ងៃទី ២២ ខែសីហានេះ ។ហើយនៅរសៀលថ្ងៃទី ២២ម្សិលមិញនេះអ្នកជំងឺកូវីដ១៩ ដែលបានទួលមរណះភាពចំនួន ៣ នាក់ ក៏ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងដឹកបញ្ជូនតាមរថយន្តពេទ្យ យកមកបូជាទៅតាមលក្ខណះបច្ចេកទេសជំនាញ នៅក្នុងទីបច្ឆាសុវត្តិភាព នៅក្នុងទីតាំងខាងលើនេះផងដែរ ។
ដោយឡែក រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី ២២ ខែសីហានេះក៍បានចេញសេចក្តូីប្រកាសជូនដំណឹងស្តីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test)នៅថ្ងៃទី ២១ ខែសី ហា ឆ្នាំ២០២១ ចំនួន ២៥នាក់ ស្រី ១៤នាក់ (ដែលជាអាជីវករ កសិករកម្មករ និងអ្នកនេសាទ ) និងអ្ន្ដែកទទួលមរណះ ភាពដោយសារអ្នកជំងឺកូវីដ១៩ ជាស្ត្រីចំនួន ៣នាក់ផងដែរ ។ នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋ បាលខេត្តកំពង់ឆ្នាំងក៏បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមថ្ងៃទី ២២ ខែសី ហានេះ មានអ្នកវិជ្ជមានកូវីដសរុបចំនួន ២៦២៦ នាក់ ស្រី ១៦២២ នាក់ , អ្នកជាសះស្បើយថ្មី ចំនួន ១៣ នាក់ ស្រី ៦នាក់ , អ្នកជាសះ ស្បើយសរុបចំនួន ២១២០ នាក់ ស្រី ១ ៣២៧ នា ក់ , អ្នកស្លាប់ថ្មីចំនួន ៣ នាក់ ស្រី និងអ្នកស្លាប់ស រុប ៧៣ នាក់ ស្រីចំនួន ៤៤ នាក់ ។ ចំណែកអ្នកជំងឺកំពុងសម្រាកព្យាបា ល សរុបមានចំនួននាក់ ៤៣៣ ស្រី ២៥១ នាក់ ៕