ខេត្តកំពង់ឆ្នាំង:

ជនសង្សយ័ប្រុសស្រី៣នាក់រួមនិងវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់ត្រូវបានសមត្ថកិច្ចការរិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយនគបាលស្រុករលាប្អៀធ្វើការឃាត់ខ្លួនបាន ។កិច្ចប្រតិបត្តការបង្ក្រាបករណីខាងលើនេះសមត្ថកិច្ចធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីថ្ងៃទី 31 ខែ សីហាឆ្នាំ 2021នៅចំណុចភូមិឧទម្ពរ ឃុំស្វាយជ្រុំស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងកិច្ចប្រតិបត្តការខាងលើនេះសមត្ថកិច្ចឃាត់ជនសង្ស័យប្រុស ស្រី 3 នាក់ ។

ស្នងការងនគបាលខេត្តកំពង់ឆ្នាំងដែលស្ថិតក្នុងការបង្ក្រាបបានអោយដឹងថាកិច្ចប្រតិបត្តការខាងលើនេះធ្វើឡើងក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ ខូវលី ស្នងការនគបាលខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនីតិវិធីពីពីព្រះរាជ្ញាលោក អ៉ិតសុធា  រួមនិងកម្លាំងជំនាញសហការជាមួយកម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងអធិការនគរបាលស្រុករលាប្អៀរបានឈាបដល់ការបង្ក្រាបករណី  រក្សាទុក. ជួញដូរ .ចែកចាយ.សមគំនិត នឹងផ្ដល់ទីតាំងអោយជនសង្សយ័ធ្វើសកម្មភាព នៅភូមិឧទម្ពរ ឃុំស្វាយជ្រុំស្រុករលាប្អៀរ ។សមត្ថកិច្ចនគបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថាជនសង្សយ័ដែលត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានមាន១ឈ្មោះ ម៉ែនសារ៉ុម ភេទស្រីអាយុ៥៨ឆ្នាំ  ទី២មានឈ្មោះ ព្រៃសំអុន ភេទប្រុសអាយុ២៦ឆ្នាំ  ទី៣មានឈ្មោះ ព្រៃសំអូន ភេទប្រុស អាយុ៣៧ឆ្នាំអ្នកទាំង៣រសនៅក្នុងភូមិ ឃុំ ស្រុកកើតហេតុខាងលើ ។


នៅក្នុងកិច្ចប្រតិបត្តការខាងលើនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមានថ្នាំញៀនចំនួន 51 កញ្ចប់   ទម្ងន់ 31;11g ទូរសព្ទ 2 គ្រឿង ថវិការ15លានរៀលនិងឧបករណ៍វេចខ្ចប់ថ្នាំញៀន ឧបករណ៍ប្រើប្រាស់សម្រាប់ជក់ថ្នាំញៀន មួយចំនួនផងដែរ ។បច្ចុប្បន៍ជនសង្សយ៍រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចក៍សាងសុំណុំរឿងបញ្ជូនបន្តទៅសាលាដំបងខេត្តចាត់ការតាមនិតវិធីផងដែរ ៕