ខេត្តកំពង់ឆ្នាំង :

នៅថ្ងៃទី១០សីហា២០២១ម្សិលមិញឯកឧត្តម ស៊ុន សុវណ្ណរិទ្ឋិ អភិបាលខេត្តកំពង់ឆ្នាំងឯកឧុត្ត ស៊ុនសុវណ្ណរិទ្ធ  រួមដំណើរដោយ លោកជំទាវ កែច័ន្ទមុនី អ្នកតំណាងរាស្ត្រ និងអភិបាលរងខេត្ត មន្ត្រីរាជការអាជ្ញាធស្រុកមេឃុំបានចុះធ្វើការពិនិត្យអំពីស្ថានភាពទំនាស់ដីធ្លីដ៍រ៉ាំរ៉ៃ មួយរហូតឈានដល់ស្ថាប័ណ្ណតុលាការ រវៀងប្រជាពលរដ្ឋ៣គ្រួសារនិងប្រជាពលរដ្ឋ៥៥គ្រួសារនៅក្នុងភូមិសេរី ឃុំច្រេស ស្រុកកំពង់ ត្រឡាច ដើម្បីឈានទៅរកការដោះស្រាយបដើម្បីបញ្ចប់រឿងដោយធ្វើអោយភាគីទាំងសងខាងអាចទទួលយកបានដោយស្ងប់ចិត្ត ។ 


បើយោងតាមការបញ្ជាក់ពីលោកមេភូមិដែលបានរាយការជូននិងមានភ្ជាប់នូវឯកសារដាក់ជូនឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារដែលចុះសិក្សាស្វែងយល់ពីទំនាស់នេះ បានឱ្យដឹងថា៖ រឿងទំនាស់នេះកើតឡើងពីការបិទផ្លូវ រវាងប្រជាពលរដ្ឋ៣គ្រួសារ ជាមួយប្រជាពលរដ្ឋ ៥៥ គ្រួសារ ដោយភាគីខាង៣គ្រួសារអះអាងថា៖ជាដីកម្មសិទ្ឋរបស់ខ្លួន ចំណែកប្រជាពលរដ្ឋ៥៥គ្រួសារ អះអាងថា៖ ជាដីផ្លូវរទេះធ្លាប់ធ្វើដំណើរតាំងពីយូណាស់មកហើយនៅក្នុងភូមិខាងលើនេះ។ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងមន្ត្រីរាជការ អាជ្ញាធមូលដ្ឋានបានចុះពិនិត្យពីស្ថានភាពដីទំនាស់ដោយផ្ទាល់ និងបានស្តាប់ការលើកឡើងរបស់ភាគីទាំងសងខាង គឺខាងភាគី៣គ្រួសារ ដែលបានបិទផ្លូវ ដោយសំអាងថាជាដីកម្មសិទ្ឋរបស់ខ្លួន និងភាគីខាង៥៥គ្រួសារ ដែលអះអាងថា៖ ជាដីផ្លូវរទេះ និងបានធ្លាប់ធ្វើដំណើរតាំងពីយូណាស់មកហើយ ។


ក្រោយពីបានពិនិត្យនិងស្តាប់ការបង្ហាញពីឯកសារនិងការបកស្រាយរបស់ភាគីទំនាស់២រួចមក  អភិបាលខេត្តកំពង់ឆ្នាំងឯកឧុត្ត ស៊ុនសុវណ្ណរិទ្ធ បានសំណូមពរដល់ភាគីទំនាស់ទាំងសងខាង សូមរក្សាភាពស្ងប់ស្ងៀមនិងកុំបន្តជាទំនាស់ដែលឈានដល់អំពើហឹង្សាឡើងដោយ ទុកអោយអាជ្ញាធរចុះសិក្សាពីទំនាស់ដ៍រាំរៃមួយនេះ ឱ្យបានស៊ីជំរៅ ដើម្បីសំដៅស្វែងរកយន្ដការដោះស្រាយមួយ មានតម្លាភាព និងតាមគោល នយោបាយឈ្នះ-ឈ្នះ ដែលអាចទទួលយកបានដោយសន្តិវិធីទាំងអស់គ្នា ។ជាមួយគ្នានេះអភិបាលខេត្តកំពងើឆ្នាំងលោក នឹង បង្កើតឱ្យមានក្រុមគណៈកម្មការដំណោះស្រាយទំនាស់១ក្រុមដែលនឹងដឹកនាំដោយ អភិបាលរងខេត្តមួយរួប រួមនិងមន្ត្រីជំនាញ ចុះសិក្សា ស្វែងយល់ពីមូលហេតុនេះទំនាស់ដែលបានកើតឡើង ឱ្យបានច្បាស់ លាស់ ស៊ីជំរៅ ដើម្បីឈាន ដល់ការដោះស្រាយទួលបាននូវជោគជ័យ និងអាចទទួលយកបានពីភាគីទាំងសងខាង។ 




ក្រោយស្តាប់ការពន្យល់របស់អាជ្ញាធរខេត្តរួចមក ប្រជាពលរដ្ឋទាំង២ភាគីបានយល់ស្រប និងបំបែកគ្នាចេញទៅវិញរៀងៗខ្លួនដើម្បីរង់ចាំការដោះស្រាយដោយសន្តិវិធី ក្រោយពីការចុះសិក្សានិងស្វែងយល់របស់ក្រុមការងារដោះស្រាយទំនាស់របស់ខេត្ត ៕