ខេត្តកំពង់ឆ្នាំង៖  

ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ ក្រុមអ្នកធាក់កង់កំពង់ឆ្នាំង បាននាំយកយកអំណោយ ទៅចែកជូនដល់គ្រួសារងាយរងគ្រោះកំពុងជួបការលំបាក ចំនួន ០៦ គ្រួសារ រស់នៅក្នុងភូមិតាជេស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។





ប្រធានក្រុមអ្នកធាក់កង់បានអោយដឹងថា សម្ភារជាគ្រឿងឧបភោគ បរិភោគ រួមនិងថវិកា ដោយក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឯកឧត្តមទេសរដ្ឋមន្រ្តី គុយ សុផល ឯកឧត្តម ជា ហន រដ្ឋមន្រ្តីអមក្រសួងព្រះបរមរាជវាំង ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងរួម និងថវិការ ៦០ម៉ឺនរៀល របស់ឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញាខត្តកំពង់ឆ្នាំង ព្រមទាំងថវិកាចូលរួមជាច្រើនទៀតរបស់បងប្អូនក្រុមកង់កំពង់ឆ្នាំង ផងដែរ ។ អំណោយដែរបាននាំយកទៅចែកជូនដោយផ្ទាល់ដៃក្នុង ១គ្រួសារៗទទួលបាន៖ អង្ករចំនួន ៥០ គីឡូក្រាម. មីម៉ាម៉ា ១កេស .ទឹកសុទ្ធកម្ពុជា ១ កេស. ត្រីខ ១យួរ .ទឹកត្រី.ទឹកស៊ីអ៊ីវ ១ យួរ និងថវិកា ៤៥ ម៉ឺនរៀលផងដែរ ៕