ខេត្តកំពង់ឆ្នាំង : ភូមិគិរីអភិវឌ្ឍន៍ ស្ថិតនៅក្នុងឃុំឈានឡើង ស្រុកសាមគ្គីមាន ជ័យ គឺជាភូមិមួយទើបនិងបង្កើតថ្មីបានរយះពេល៦ឆ្នាំហើយ ដែលអាជ្ញាធរស្រុក និងខេត្តបានជ្រើសរើសប្រជាពលរដ្ឋក្រីក្រកំរិត១ ជាង ២០០ គ្រួសារ នៅក្នុងឃុំឈា នឡើងមកប្រមូលផ្តុំចាប់ឆ្នោត ចែកដីសម្បទានសង្គមកិច្ច សង់លំនៅ ឋាននិងបានធ្វលការ ចែកដីស្រែចំការឲ្យពួក គាត់រស់នៅបង្កើតទៅជាភូមិថ្មីមួយនេះ ឡើង។

លោក ស៊ុ សុវណ្ណ មេភូមិគិរីអភិវឌ្ឍ ន៍បានអោយអ្នកយកព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០ ២១ នេះថាភូមិគីរីអភិវឌ្ឍន៍ គឺជាភូមិថ្មីមួយដែលបានកើតឡើងនៅក្នុង ឆ្នាំ២០១៥ ដែលមានប្រជាពលរដ្ឋសរុបចំនួន ២៣៨ គ្រួសារ ស្មើនឹង ១.១៤១ នាក់ , មុខរបរភាគច្រើនគឺធ្វើស្រែនិងចម្ការ ។ 

សមិទ្ធិផលដែលបានកើតឡើងនៅ ក្នុងភូមិមកដល់ពេលនេះរួមមាន សាលាបឋមសិក្សាគីរីអភិវឌ្ឍន៍១ ខ្នង មាន ៥ បន្ទប់ មានសិស្សានុ សិស្សប្រមាណ ៨០ នាក់  មានគ្រូបង្រៀន ៥ នាក់ , មានប៉ុស្តិ៍សុខភាព ១ ខ្នង  មានទីស្នាក់ ការភូមិ១ខ្នង នឹងមានហេដ្ឋារច នាសម្ព័ន្ធផ្លូវលំ ខ្វែងនៅក្នុងភូមិមួ យចំនួនទៀតផង។ 

ដោយឡែកនៅអំឡុងឆ្នាំ២០១៣ អង្គការជំនួយព្រះវិហារនៃប្រទេសហ្វាំងទ្បង់បានជួយកសាងទំនប់ទឹកនិងទ្វារទឹក មួយកន្លែង  និងនៅក្នុ ងឆ្នាំ២០២០ អង្គការឡាសិតបានជួយកសាងទំនប់ស្ទាក់ទឹកភ្លៀងមួ យកន្លែងជូនសហគមន៍ ភូមិគិរីអភិ វឌ្ឍន៍ដែលមានប្រវែង ១៦២ ម៉ែត្រ និងសំណង់សិល្បការ្យ ៣ កន្លែងគាំទ្រថវិកាដោយ រាជរដ្ឋាភិបាល និងធនាគារពិភពលោក ។ 


ប៉ុន្តែដោយសារការបម្រែបម្រួលនៃអាកាស ធាតុ របបទឹកភ្លៀងមិនសំបូរមកដល់ពេលនេះ ទំនប់ស្ទាក់ទឹកនិងទំនប់បង្ហៀរទឹកខាងលើនេះ ពុំមានទឹកស្តុបទុកគ្រប់គ្រាន់ សម្រាប់ចែកចា យស្រោចស្រពដីស្រែចំការរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិបានឡើយ ។

 ចំណែកទឹកអណ្ដូងលូ ឬអណ្ដូងបុកសម្រាប់ប្រើប្រាស់តាមគ្រួសារវិញក៏មានការខ្វះខាតដែរ ព្រោះប្រភពទឹកជ្រៅ ជីកឬខួងអណ្ដូងមិនចេញ ទេ ដោយកន្លងមកការប្រើប្រាស់ទឹកបានតែទឹកនៅតាមស្រះក្នុងរដូវ ភ្លៀងខែវស្សាតែប៉ុណ្ណោះ ។ 

ម្យ៉ាងទៀតភ្លើងអគ្គិសនីក៏មិនទាន់បានតភ្ជាប់ចូលមកដល់ក្នុងមូលដ្ឋាន ភូមិគិរីអភិវឌ្ឍន៍នេះនៅឡើយដែរទេ។មេភូមិគិរីអភិវឌ្ឍន៍បានបញ្ជាក់អោយដឹងទៀតថា ប្រសិនបើភូមិគីរីអភិវឌ្ឍន៍មានប្រភពទឹកទំនប់ស្តុបទុកប្រើប្រាស់បានគ្រប់គ្រាន់ និងមានភ្លើងអគ្គិសនីប្រើប្រាស់បរិបូរវិញនោះ ភូមិគិរីអភិវឌ្ឍន៍ថ្មីមួយនេះដែលសំបូរដោយព្រៃភ្នំក្រមថ្ម ពិត ជាក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដ៏ល្អប្រណិត ដែលអាចធ្វើការទាក់ទាញឱ្យភ្ញៀវទេសចរណ៍មកលេងកំសាន្តច្រើនជាមិនខាន ។



អាស្រ័យហេតុនេះក្នុងនាមអាជ្ញាធរភូមិតំណាងឲ្យប្រជាពលរដ្ឋ ២៣៨ គ្រួសារគោរពស្នើសុំអាជ្ញាធរខេត្តនិងស្ថាប័នពាក់ព័ន្ធ មេត្តាជួយដោះស្រា យនូវកង្វះខាតខាងលើនេះ ជូនប្រ ជាពលរដ្ឋភូមិគិរីអភិវឌ្ឍន៍មួយនេះដែលទើបនឹងបង្កើតថ្មីដោយក្តីគោរពអនុគ្រោះ ៕

សុក្ខារិន