ខេត្តប៉ៃលិន ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភអង្ករ ចំនួន២០តោន ជាលើកទី២ ដល់រដ្ឋបាលខេត្តប៉ៃលិន សម្រាប់ផ្គត់ផ្គង់ដល់អ្នកកំពុងធ្វើចត្តាឡីស័ក និងអ្នកកំពុងព្យាបាលជំងឺកូវីដ-១៩ ។
ការឧបត្ថម្ភខាងលើនេះ បានធ្វើឡើងដោយមេីលឃេីញថា ខេត្តប៉ៃលិន ដែលជាខេត្ត នៅជាប់ ព្រំដែនប្រទេសថៃ មានពលករខ្មែរជាច្រើននាក់ បាននិងកំពុងវិលត្រឡប់មកពីប្រទេសថៃជាច្រើននាក់ក្នុងមួយថ្ងៃៗ ហើយតម្រូវឱ្យធ្វើចត្តាឡីស័ក ក្នុងខេត្តនេះ ។
សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ម្សិលម៉ិញនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភអង្ករ ចំនួន២០តោន ផងដែរដល់រដ្ឋបាលខេត្តប៉ៃលិន សម្រាប់ផ្គត់ផ្គង់ដល់អ្នកកំពុងធ្វើចត្តាឡីស័ក និងអ្នកកំពុងព្យាបាលជំងឺកូវីដ-១៩នេះ ៕
ដោយ ៖ នីយ៉ា