ខេត្តកំពង់ឆ្នាំងៈ
កិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ត្រូវបានបើកកិច្ចប្រជុំនាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងនិង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តដោយ មានការចូលរួមពីឯកឧត្តម អភិបាលរងខេត្ត និង សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តតាមរយៈប្រព័ន្ធវីដេអូZoom ផងដែរ ។ កិច្ចប្រជុំក្រុមប្រឹក្សានាពេលនេះធ្វើឡើងដើម្បីពិនិត្យ និង ឆ្លងរបាយការណ៍សមិទ្ធផលសកម្មភាពការងាររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងដែលបានសម្រេចបានក្នុងខែកក្កដា និង ទិសដៅសម្រាប់អនុវត្តបន្ត ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានមសនប្រសាសន៍ថាៈរដ្ឋបាលខេត្តកំពង់ឆ្នាំង បានជម្រុញធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ដោយធានាបាននូវសន្តិសុខ សុវត្ថិភាពនិងកំណើនសេដ្ឋកិច្ចទូទាំងខេត្តផងដែរ ។ចំពោះការអនុវត្តន៍គោលនយោបាយររបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃស្ថានភាពប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបំពេញបេសកម្មយ៉ាងយកចិត្តទុកដាក់ក្នុងការ ផ្សព្វផ្សាយដោយផ្ទាល់នៅគ្រប់មូលដ្ឋាន ។ឯកឧត្តម ឡុង ឈុនឡៃប្រធាន ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានសម្តែងនូវការកោតសរសើរដល់គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អភិបាល ក្រុង ស្រុក និង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែលបានរួបរួមគ្នាកសាងនិងអភិវឌ្ឍន៍ខេត្ត ដែលធ្វើអោយខេត្តមួយនេះមានការកែប្រែមុខមាត់ថ្មី ទាក់ទាញបាននូវវិយោគទុនមកបណ្តាក់ទុន ធ្វើអោយប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងថែមទៀតផងដែរ ពិសេសការរួមគ្នាកាត់ផ្តាច់ការរីករាលដាលពីគ្រួសារនិងសហគមន៍ ។
ឯកឧត្តម ឡុង ឈុនឡៃ បានមានប្រសាសន៍បន្តថាៈ ដើម្បីឱ្យខេត្តកំពង់ឆ្នាំងកាន់មានការអភិវឌ្ឍបន្ថែមទៀតនោះ មន្ទីរជំនាញ និង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងទំនាក់ទំនងល្អ ដើម្បីបំរើសេវាជូនប្រជាពលរដ្ឋ និង ដោះស្រាយរាល់បញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ៕