ខេត្តកំពង់ចាម 

នៅ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម មានរៀបចំវេទិកា “តភា្ជប់បណ្តាញអាជីវកម្ម រវាងតួអង្គខ្សែច្រវាក់តម្លៃលើផលិតផល បន្លែសុវត្តិភាព និងមាន់ស្រែ” ដែលវេទិកានេះឋិតក្រោមអធិបតីភាព លោកជំទាវ តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងមានចូលរួមពីលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម លោក លោកស្រី តំណាងក្រុមហ៊ុន  តំណាងធនាគារ និងអ្នកប្រមូលទិញ។ 


លោក ឈាង បូរិន ប្រធាន មន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាម  បានឲ្យដឹងថា  គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)គឺជាគម្រោងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD) អនុវត្តដោយក្រសួងពាណិជ្ជកម្ម និងសហការពីដៃគូផ្សេងៗទៀត។ឆ្លៀតឱកាសនោះដែរ លោកជំទាវ តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ក៍បានលើកឡើងដែរថា   គោលបំណងរបស់គម្រោង គឺដើម្បីជំរុញ កំណើនប្រកប ដោយ បរិយាប័ន្ន  លើទីផ្សារ និងសម្រាប់ផលិតផលកសិកម្ម ដែលមានតម្លៃខ្ពស់ និងការអភិវឌ្ឍន៍ចង្កោមផលិតផល តាមមូល ដ្ឋាន   ដែលក្រុមផលិតគោលដៅ ទទួលផលផ្ទាល់ ជាគ្រួសារកសិករ ប្រកប របរ កសិកម្មខ្នាតតូច ចំនួន ៧៥,០០០គ្រួសារ រួមមាន´៖ក្រ១ ក្រ២ និងជិតក្រ ហើយក្រុមគោលដៅផ្សេងទៀត ក្នុងខ្សែ ច្រវាក់តម្លៃ ជាក្រុមផលិត សហគមន៍កសិកម្ម សហគ្រាសខ្នាតតូចបំផុត តូច និង មធ្យម (MSMEs) សហគ្រាសកសិ ពាណិជ្ជកម្ម សហគ្រាសសេវាកម្ម និងសហគមន៍ឧស្សាហកម្ម។


គម្រោងមានរយៈពេល ៦ឆ្នាំ ដោយចាប់អនុវត្តពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧  នឹងបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣  ដោយអនុវត្តលើខ្សែច្រវាក់ផលិតផលរួមមាន៖ បន្លែ មាន់ស្រែ ស្រូវ ដំឡូងមី និងសូត្រឆៅ។ ខេត្តអនុវត្តមានចំនួន១៨ខេត្ត ចែកចេញជា ៣ មណ្ឌលភូមិភាគ រួមមាន៖មណ្ឌលភូមិភាគនិរតី មណ្ឌលភូមិភាគពាយ័ព និងមណ្ឌលភូមិភាគបូព៌ា ឦសាន្ត៕