ខេត្តប៉ៃលិន ៖ 

មានហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលមួយនៅក្នុងវត្តរតនសោភ័ណហៅវត្តកោងកាង ដោយកាល ពីវេលា ម៉ោងជាង ២  និង១០នាទីរសៀល ថ្ងៃ ទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ ការិយា ល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល ខេត្ត ប៉ៃលិន បាន ទទួល ពាក្យ ប ណ្ដឹង ពី ព្រះ ចៅអធិការ វត្ត ព្រះ នាម ក្តៀង សា រ៉ាត់ ព្រះ ជន្ម ៤៣ ព្រះ វស្សា ដែល គង់នៅ វត្ត រតនៈ សោ ភ័ ណ ហៅ វត្ត កោង កាង ស្ថិត នៅ ក្នុងភូមិ វត្ត សងសងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន បានដាក់ពាក្យបណ្តឹងជនសង្ស័យ ពុំ ស្គាល់ អត្តសញ្ញាណ ម្នាក់ ភេទ ប្រុស ពី បទ . លួច មាន ស្ថាន ទម្ងន់ទោស ( គាស់ ទម្លុះ បន្ទប់ យក ប្រាក់ ) ដែល បាន លួច លុយ ក្នុង ថង់យាម ចេញពី កុដិ អស់ ជាង ១ ម៉ឺន ដុល្លារ ។


ប្រភពបានបន្តថា នៅ  វវេលាម៉ោង ៩ និង ៣០ នាទី ព្រឹក ថថ្ងៃងៃដដែលព្រះ ចៅអធិការ បាន និមន្ត ចេញពី កុដិ ហើយ និមន្ត ចុះឡើង នៅ ខាងក្រោយ ព្រះ វិហារ ដើម្បី មើល គេ ធ្វើ ទូក សម្រាប់ ដាក់ បាយបិណ្ឌ នា ពេល រដូវ បុណ្យ ភ្ជុំបិណ្ឌ នេះ ។ ខណៈ ពេល នោះ ដែរ ព្រះសង្ឃ បានឃើញ ក្មេង ប្រុស ម្នាក់ ពុំ ស្គាល់ អត្តសញ្ញាណ មក អង្គុយ ក្បែរ ខ្លោងទ្វារ មុខ ព្រះ វិហារ តែ មិន បាន ចាប់អារម្មណ៍ ថា ជា ចោរ នោះ ទេ ។លុះ រហូត ដល់ វេលា ម៉ោង ១២  និង ៣០ នាទី ថ្ងៃត្រង់ ព្រះ អង្គ ( ចៅអធិការ ) ក៏ បាន និមន្ត ចេញពី សាលាឆាន់ ទៅ កុដិ វិញ រួច ក៏ បើក បន្ទប់ បម្រុង ចូល សឹង ពេល នោះ ស្រាប់តែ ឃើញ បង្អួច ចំហរ និង មាន បំណែក ឈើ ដែល ចោរ គាស់ បាក់បែក ទៀត ភ្លាម ៗ នោះ ព្រះ អង្គ ក៏ បាន ស្ទុះ ទៅ មើល ថង់យាម ដែល ដាក់ នៅ ក្នុង បន្ទប់ នោះ ស្រាប់ បាត់ លុយ អស់ពី ថង់យាម តែ ម្តង ។


តាម ពាក្យបណ្តឹង របស់ ព្រះ ចៅអធិការ វត្ត រតនៈ សោ ភ័ ណ្ឌ ហៅ វត្ត កោង កាង បាន បញ្ជាក់ ថា បច្ច័យ ដែល ចោរលួច យក ទៅ អស់នោះ មាន ៖ ប្រាក់ ដុល្លារ ចំនួន ៧.៨០០ ដុល្លារ ( ប្រាំពីរ ពាន់ ប្រាំបី រយ ដុល្លារ អា មេ រិ ក ) និង លុយ ខ្មែរ ចំនួន ២១.០០០.០០០ រៀល ( ម្ភៃ មួយ លាន រៀល ) សរុប គឺ អស់ ជាង ១ ម៉ឺន ដុល្លារ អា មេ រិ ក ។ក្រោយ ពី ទទួល បាន ពាក្យបណ្តឹង របស់ ព្រះ ចៅ ធិ ការ វត្ត ហើយ សមត្ថកិច្ច នគរបាល ជំនាញ ក៏ បាន បើក ការ ស៊ើបអង្កេត និង ស្រាវជ្រាវ ជា បន្ទាន់ ដើម្បី ស្វែងរក ចាប់ខ្លួន ចោរ ថ្លើមពាសមេឃ ដែល អត់ ខ្លាច ចុះ នរក ដោយ ហ៊ាន គាស់ កុដិ លួច យក បច្ច័យ វត្ត ទាំង កណ្តាលថ្ងៃត្រង់ យក មក ផ្តន្ទាទោស តាម ច្បាប់  ៕