ខេត្តកំពង់ឆ្នាំង:
វេលាម៉ោង៩និង០០នាទី យប់ថ្ងៃទី៥កញ្ញា២០២១ម្សិលមិញមនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសនៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូក្នុងល្បឿនលឿនទាំងយប់បុកចូលផ្ទះប្រជាពលរដ្ឋ ។សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅចំណុចខាងមុខផ្ទះឈ្មោះ យុត យ៉យ ដែលស្ថិតនៅក្នុងភូមិថ្នល់. ឃុំដារ .ស្រុកកំពង់លែង. ខេត្តកំពង់ឆ្នាំង .។
សមត្ថកិច្ចខាងលើបានអោយដឹងទៀតថាករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះដែលបង្កឡើងដោយឈ្មោះ. សេង ដានី .ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិ ប្រដិន ឃំុសំប្រោជ. ស្រុកស្ទោង .ខេត្ដកំពង់ធំ .ជិះម៉ូតូម៉ាកCB 400CCពណ៍ខ្មៅ ស្លាកលេខភ្នំពេញ1GU.0261 ជិះពីទិសខាងត្បូងទៅខាងជេីង បើកបរក្នុងល្បឿនយ៉ាងលឿនមកដល់ចំណុចខាងលើ បានជ្រុលចង្កូតទៅបុកតូបលក់ភេជ្ចះបណ្ដាលអោយស្លាប់ នៅនឹងកន្លែងកើតហេតុ ហើយក៏បានជ្រុលទៅប៉ះចំម្ចាស់តូបឈ្មោះ.យ៉យ រ័ត្ន .ភេទប្រុស អាយុ២៣ឆ្នាំ កំពុងអង្គុយលេងនៅក្នុងតូប បណ្ដាលឲ្យរងរបួសស្រាល។ ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែងរ ហើយបានប្រគល់សព ឲ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕