ខេត្តកំពង់ចាម
កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នេះ លោក ស្រេង វ៉ាន់ណូ អនុប្រធាន សម្ព័ន្ធយុវជន ស្រឡាញ់សន្តិភាពខេត្ត តំណាង លោក ឃន ប្រុស នាយករដ្ឋបាលសាលាខេត្ត និងជាប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ខេត្តកំពង់ចាម សហការជាមួយអជ្ញាធរភូមិស្ពឺ និងអ៊ីមាំស្រុកចំការលើ បាននាំយកអំណោយ ឯកឧត្តម អ៊ុន ចាន់ដា ចែកជូនប្រជាពលរដ្ឋ ដែលបានជាសះស្បើយ ពីជម្ងឺកូវីដ១៩ ចំនួន ០៤គ្រួសារ និង១គ្រួសារស្លាប់ម្នាក់ស្លាប់ដោយជំងឺកូវីដ១៩ នៅភូមិស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។នាឱកាសនោះ លោក ស្រេង វ៉ាន់ណូ ក៏បានសំណេះសំណាល និងបានផ្សព្វផ្សាយអំពីវិធានការ ៣កុំ និង៣ការពារ ដល់ប្រជាពលរដ្ឋក្នុងភូមិស្ពឺ និងបានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ លោក ឃន ប្រុស នាយករដ្ឋបាលខេត្ត ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ជូនចំពោះបងប្អូនប្រជាពលរដ្ឋអេស្លាមទាំងអស់ផងដែរ ។ ។
ដោយឡែក នាពេលឆាប់ៗខាងមុខនេះ រដ្ឋបាលខេត្តកំពង់ចាម គ្រោងនឹងបើកសាលារៀន ឡើងវិញ ។ ដូច្នេះ សូមក្មួយៗសិក្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ អញ្ជើញទៅចាក់វ៉ាក់សាំង ឲ្យបាន គ្រប់ៗគ្នា ផងដែរ ។នាឱកាសនោះដែរ ក្រុមការងារ សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ក៏បានផ្សព្វផ្សាយអប់រំអំពីវិធាន ៣ការពារ ៣កុំ ក៏ដូចជា បានចែកម៉ាស់ ជូនប្រជាពលរដ្ឋ ផងដែរ ។សូមបញ្ជាក់ថា អំណោយ របស់ឯកឧត្ដម អ៊ុន ចាន់ដា ដែលក្រុមការងារនាំទៅចែកជូនប្រជាពលរដ្ឋទាំង ០៥គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន ៖ អង្ករ ២០គ.ក្រ ភេសជ្ជៈ ១យួរ ទឹកត្រី ១យួរ ទឹកដោះគោ ៥កំប៉ុង ដោយឡែក គ្រួសារដែលស្លាប់ម្នាក់ដោយជំងឺកូវី១៩ ទទួលបាន អង្ករ ២០គក្រ ទឹកត្រី១យួរ ហ្វាន់តា ១យួរ ទឹកដោះគោ ៥កំប៉ុង និងថវិកា២០ម៊ឺនរៀល និងជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៍បានឧបត្ថម្ភគណៈកម្មការហាកឹម ចំនួន ៣០ម៊ឺនរៀល និងសំរាប់ប្រជាពលរដ្ឋខ្វះខាតចំនួន ៤៥ម៊ឺនរៀល ផងដែរ ៕