ខេត្តកំពង់ឆ្នាំង ៖ វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសព្រះបាទសម្តេចបរមនាថ នរោត្តមសីហមុនី ខេត្តកំពង់ឆ្នាំង ដែលស្ថិតនៅស្រុកកំពង់ត្រឡាច បានដណ្តើមជ័យលាភីថ្នាក់សំរឹទ្ធ ជាសាលាមេត្រីបរិស្ថាន ក្នុងការប្រកួតប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ ។
ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកំង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីលោកស៊ឹមប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត ធ្វើឡើងនៅបរិវេណវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសព្រះបាទសម្តេចបរមនាថ នរោត្តមសីហមុនី ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៨កញ្ញា២០២១ ។
ក្នុងនោះវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសព្រះបាទសម្តេចបរមនាថ នរោត្តមសីហមុនី ខេត្តកំពង់ឆ្នាំងត្រូវបានគណៈកម្មការវាយតម្លៃដោយទទួលបានចំណាត់ថ្នាក់ជ័យលាភីសំរឹទ្ធ ប្រចាំឆ្នាំ២០២១ ក្នុងការប្រកួតប្រជែងថ្នាក់ជាតិលើកទី៣ជាសាលាមេត្រីបរិស្ថាន។
ការវាយតម្លៃផ្ដល់ពិន្ទុ ជាសាលាមេត្រីបរិស្ថាន ដោយផ្អែកទៅលើការពិនិត្យ និងវាយតម្លៃនៃលក្ខខណ្ឌ៤ចំណុច ដែលលក្ខខណ្ឌវិនិច្ឆ័យទាំង៤ចំណុច នៃសាលាមេត្រីបរិស្ថានរួមមាន៖
ទី១.មានគោលការណ៍និងរដ្ឋបាល របស់សាលាលើការងារបរិស្ថាន
ទី២.មានការបង្រៀនមេរៀនបរិស្ថាននិងសកម្មភាពអប់រំបរិស្ថានក្នុងសាលានិងសហគមន៍ជុំវិញ(ជាកម្មវិធីសិក្សាបន្ថែម បញ្ជ្រាប)
ទី៣.មានសម្ភារៈបរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធនានានិងការប្រតិបត្តិបរិស្ថាន
ទី៤. មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធ និងការផ្សព្វផ្សាយតាមសហគមន៍ ៕
សុក្ខារិន