កំពង់ចាម៖

លោក យី វណ្ណៈ អភិបាល នៃគណៈអភិបាល ស្រុកកោះសូទិន  បានថ្លែងអំណរគុណ ចំពោះ សប្បុរសជន ដែលបានចូលរួមចំណែក ជាមួយរដ្ឋបាលស្រុកកោះសូទិន ដើម្បី ជាប្រយោជន៍សាធារណៈ ។ 


បញ្ជាក់យ៉ាងដូច្នេះ នាឱកាស ដែលអញ្ជើញទទួល នូវផ្ទាំងសូឡា និងបង្គោល ចំនួន ១២ដើម ពី លោក ហ៊ាប សេរីវុធ ស្ថាបនិកអង្គការមូលនិធិគាំទ្រកុមារ ដែលបានឧបត្ថម្ភដល់រដ្ឋបាលស្រុក ដើម្បី ប្រើប្រាស់ជាប្រយោជន៍សាធារណៈ នៅក្នុងក្របខណ្ឌស្រុកកោះសូទិន កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នោះ ។លោកអភិបាលស្រុក បានបញ្ជាក់ ផ្ទាំងសូឡា និងបង្គោល ទាំង ១២ដើម នេះ សរុបជាថវិកា ចំនួន៧៨០ដុល្លាអាមេរិក ក្នុងនោះរដ្ឋបាលស្រុកនឹងធ្វើការបែងគណបក្សស្រុកចំនួន ២ដើម និងមួយចំណែកទៀត ត្រៀមដាក់នៅចំណុចគោលដៅសំខាន់ៗ សម្រាប់បំភ្លឺ និងសម្រួលប្រជាពលរដ្ឋ ធ្វើដំណើរ នៅពេលយប់ ៕