នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ក្រុមប្រឹក្សាខេត្តកំពង់ចាម បានបើកិច្ចប្រជុំសាមញ្ញលើកទី២៨ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត ។ កិច្ចប្រជុំនេះក៏មានការចូលរួម ពីឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត និងឯកឧត្តមលោកជំទាវ ជាអភិបាលរងខេត្ត ព្រមទាំង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថានប័ន ជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត  ។



            ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា កិច្ចប្រជុំក្រុមប្រឹក្សា នាថ្ងៃនេះ លើកឡើងនូវរបៀបវីរៈសំខាន់ៗ ចំនួន ៤ គឺ ÷ ១-ពិនិត្យ និងអនុម័តសេចក្តីព្រៀងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សា ខេត្ត្ ។ ២-ពិនិត្យពិភាក្សា និងអនុម័ត្តសេចក្តីព្រៀង របាយការណ៍បូកសរុប លទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ។  ៣- ពិនិត្យពិភាក្សា និងអនុម័តលើសេចក្តី ព្រៀងគម្រោងចំណូលចំណាយថវិកា របស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ និងទី៤ បញ្ហាផ្សេងៗ ។



        ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ុន  ចាន់ដា អភិបាល ខេត្តកំពង់ចាម មានប្រសាន៍ ដោយចាប់ អារម្មណ៍ទៅលើការងារចំនួន ៣ចំណុច ទី១ ពាក់ព័ន្ធទៅនឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តកន្លងមក មានសភាពល្អប្រសើរ ដោយមិនមានបញ្ហាអ្វីគួរអោយកត់សំគាល់ឡើយ ។ ទី២ ពាក់ព័ន្ធទៅនឹង ការបង្កបង្កើនផលនារដូវវស្សានេះ ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ប្រជាពលរដ្ឋ កំពុងមានភាព សស្រាក់សស្រាំ ។ និងចំណុចទី៣ ពាក់ព័ន្ធទៅនឹង បញ្ហាជំងឺកូវីដ១៩ ផងដែរ ៕