ខេត្តកំពង់ឆ្នាំងៈ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំពិភាក្សាដើម្បីបើកសាលាដំណើរការសាកល្បងគ្រឹះស្ថានអប់រំទាំងវិស័យរដ្ឋ.ឯកជនក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំងដែលមានហានិភ័យទាបក្នុងស្ថានភាពកូវីដ១៩ កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពលោក. ស្រ៊ន សំឫទ្ធី.អភិបាលរងខេត្តតំណាងអោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់នាំមន្ទីរអប់រំខេត្ត អាជ្ញាធរក្រុង ស្រុកនិង ថ្នាក់ដឹកនាំការិយាល័យអប់រំក្រុងស្រុកតាមប្រព័ន្ធវីដេអូរZOOM ។
អភិបាលរងខេត្តកំពង់ឆ្នាំងលោក. ស្រ៊ន សំឫទ្ធី . បានមានប្រសាសន៍ថាៈ នៅខេត្តកំពង់ឆ្នាំង និង សាកល្បងបើកឱ្យដំណើរការសាលារៀនឡើងវិញនៅតាមទីតាំងមួយចំនួនក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ដែលមានហានិភ័យទាប និងធានាថាមានសុវត្ថិភាពផងដែរ ។
អភិបាលរងខេត្តកំពង់ឆ្នាំងលោក .ស្រ៊ន សំឫទ្ធី .បានជម្រុញអោយអាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំមន្ទីរ និង ការិយាល័យអប់រំក្រុងស្រុក អាជ្ញាធមូលដ្ឋានសហការជាមួយអាណាព្យបាលយកចិត្តទុកដាក់ក្នុងការរៀបចំសាលាឡើងវិញដោយគិតគូរពីវិធានការសុខភាពនិងអនាម័យ.៣ការពារ ៣កុំនិង ការរៀបចំប្រព័ន្ធសិក្សាតាមគោលការណ៍របស់ក្រសួងអប់រំយុវជននិងកីឡា ដែលបានដាក់ចុះឱ្យអនុវត្ត ក្នុងដំណាក់កាលនៃបរិបទថ្មីនេះ ៕
សុក្ខារិន