កំពង់ចាម៖
នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត កងកម្លាំងទាំងបី លោកនាយក នាយករងរដ្ឋបាល ថ្នាក់ដឹកនាំ មន្ទីរ វិស័យជុំវិញខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធមួយចំនួន ដែលកិច្ចប្រជុំនេះធ្វើឡើងនៅមុខសាលសន្និសីទសាលាខេត្ត ។ សម្រាប់កិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយករបៀបវារៈសំខាន់ៗ ចំនួន៥ រួមមាន÷
១,ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់ក្រុមសាខេត្ត ។
២,ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ (កក្កដា សីហា កញ្ញា) និងទិសដៅការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម ។
៣,ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពការងារត្រីមាសទី៤ (តុលា វិច្ឆិកា ធ្នូ ) ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម ។
៤,ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការរៀបចំគម្រោងខេត្ត ឆ្នាំ២០២២ ។
៥, បញ្ហាផ្សេងៗ ។
គូរបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំខាងលើ រដ្ឋបាលខេត្ត កំពង់ចាម បានរៀបចំប្រកាសទទួលស្គាល់ និងផ្តល់តួនាទីដល់មន្ត្រីសាលាខេត្ត ចំនួន៣រូប ក្នុងនោះ នាយករងរដ្ឋបាលសាលាខេត្ត ចំនួន ១រូប និងអនុប្រធានការិយាល័យ ចំនួន ២រូប ផងដែរ ។