ខេត្ត រតនគិរី ៖
លោក កង សារឿ ន អតិតប្រធាន ត្រួតពិនិត្យ ច្រកទ្វា អន្តរជាតិ អូអូរយ៉ាដាវត្រូវបាន តែងតាំង ជា អភិបាលស្រុក អណ្តូង មាស ជំនួស លោក ខេន សានិ ត អភិបាលស្រុក អណ្តូង មាស ចាស់ ដែល លោក បាន ទទួលមរណភាព ដោយ រោគ គា កាលពេល កនកន្លងទៅ។ ពិធី ប្រកាស តែងតាំង ចូលកាន់ មុខ តំណែង ថ្មី របស់លោក កង សារឿ ននោះផ្តើមឡើងនៅ ព្រឹក ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១ក្រោម អធិតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត រតរតនគិរីមាន កាការចូលរួមអាជ្ញាធរ មូលដ្ឋាន និង សម្ថ កិច្ច ក្នុង ខេត្ត ផងដែរ។
ឯកឧត្តម ញ៉ែម សំអឿន ក៏ បាន លើក យក នូវ អភិក្រម ទាំង ៥ របស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ដើម្បី ធ្វើការ រំ ឮ ក ដល់ លោក កង សារឿ ន ដែល ទើបនឹង ចូលកាន់ មុខ តំណែង ថ្មី ពាក់ព័ន្ធ ករណី ប្រព្រឹត្តិ បទល្មើស ព្រៃឈើ និង មាន ការឃុបឃិត អំពើរ ពុករលួយ ដូចជា ផ្សំគំនិត បើកភ្លើង ខៀវឱ្យគ្នីគ្នា និង បក្ខពួក កាប់ ទន្ទ្រាន់ យក ដី រដ្ឋ នៅ តំបន់ ខ្លួន គ្រប់គ្រង ជាដើម ។ឯកឧត្តម បន្តថា បើ អស់លោក បាន តែងតាំង ទៅ ជា អភិបាលស្រុក ហើយ លោក ត្រូវ តែ បម្រើ ប្រជាពលរដ្ឋ ឲ្យបាន ល្អ កុំ ខ្ចិលច្រអូស ឡើង តែ របាយការណ៍ ជូន ថ្នាក់លើ ចៀសវាង ពាក្យ ថា មន្ត្រី ជើង ដប់ នោះ ។
និង ត្រូវ ខិតខំ ប្រឹងប្រែង ឱ្យអស់ ពី សមត្ថភាព ក្នុង ការបម្រើ ប្រជាពលរដ្ឋ និង អភិវឌ្ឍន៍ មូលដ្ឋាន របស់ ខ្លួន ដើម្បី បម្រើ តម្រូវការ សំណូមពរ និង សេវា រដ្ឋបាល សេវា សាធារណៈ ជូន ប្រជាពលរដ្ឋ ឱ្យបាន កាន់តែ មាន ប្រសិទ្ធភាព ៕