ខេត្តប៉ៃលិន ៖ 

រហូតមកដល់រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ គេសង្កេតឃើញកសិ ករម្នាក់ បានចាប់ផ្តើមជួលកម្មករឱ្យយកត្រាក់ទ័រទៅភ្ជួរដីសារជាថ្មីឡើងវិញ បន្ទាប់ពីប្រមូលផលដំណាំពោតក្រហមលក់ដូររួចរាល់។ បើតាមការរៀបរាប់ពីកសិករម្នាក់ឈ្មោះ ជា ភេទប្រុស បានរៀរាប់ឱ្យភ្នាក់ងារយើងដឹងថា ៖ គាត់បានដាំដំណាំពោតក្រហមចំនួន១,៥ហិកតា នៅលើដីចំការរបស់ខ្លួន អស់រយ:ពេលជាង២ខែ មកហើយ ស្ថិតនៅក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 



គាត់បន្តទៀតថា ទីផ្សារផ្លែពោតក្រហម នៅពេលនេះ ឈ្មួញទិញក្នុង១គីឡូក្រាម តម្លៃជាង7០០រៀល ពោលគឺមិនមានការធ្លាក់ថ្លៃនោះទេ លុះក្រោយពីប្រមូលផលរួច គាត់ចាប់ផ្តើមភ្ជួរដីក្នុងការបង្កបង្កើនផល តែមិនបានដាំដំណាំអ្វីផ្សេងទៀតនោះទេ គឺនឹងដាំតែដំណាំពោតក្រហមសារថ្មីឡើងវិញដដែល ដោយសារតែដំណាំមួយនេះ ឆាប់ទទួលបានផលផ្លែលក់ឱ្យឈ្មួញ ងាយស្រួលទទួលបានថវិកាផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ រីឯដំណាំ ដំឡូងមីវិញ ចាប់ពីដាំរហូតដល់រយ:ពេល១ឆ្នាំ ទើបអាចប្រមូលផលលក់ឱ្យឈ្មួញបាន។ គាត់បញ្ជាក់ទៀតថា នៅឆ្នាំ២០២២នេះ គាត់ដាំពោតរួច ស្រាប់តែមេឃភ្លៀងធ្លាក់គ្រប់គ្រាន់ ដូច្នេះដំណាំពោតក្រ ហមរបស់គាត់ទទួលបានផលផ្លែល្អ មិនមានការខូចខាតអ្វីនោះទេ ខណ:ចំការប្រជាពលរដ្ឋមួយចំនួន ដែលមិនសូវត្រូវទឹកភ្លៀងគឺមានការខូចខាតអស់ច្រើន ដោយសារសត្វដង្កូវស៊ីផង និងងាប់ដើមមួយចំនួនដែរ។ 



គាត់បញ្ជាក់ទៀតថា បើសិនជាតម្លៃទីផ្សារនៅឋេរដដែល ការបង្កបង្កើនផលដំណាំពោតក្រហម ពិតជាអាចឱ្យគាត់ទទួលបានថវិកាយកទៅសងជំពាក់បំណុលគេគ្រប់គ្រាន់ មិនបាម្ភខាតចុង ខាតដើមនោះទេ ហើយបើសិនជាធ្លាក់តម្លៃវិញ នោះកាច់កិនទូទាត់លាត់សើយជាមួយនឹងថ្នាំ សម្លាប់សត្វល្អិត ជី ថ្នាំប៉ូវដើម គឺពិតជាមិនរួចខ្លួននោះឡើយ៕