ខេត្តប៉ៃលិន ៖ 

បុរសម្នាក់ ក្អួតចង្អោរ បែកពពុះមាត់ ស្រែកឱ្យអ្នកជិតខាងជួយ ខណ:ធ្វើដំណើរមកពីចំការ ស្រេកទឹកខ្លាំង ក៏ចាប់ទាញយកប៊ីដុងទឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកឃ្មុំ ដោយច្រឡំថា ជាប៊ីដុងទឹកសុទ្ធ លុះលើកផឹកអស់ប្រហែល១កែវចរណៃ ក៏ពុលតែម្តង។ ភ្លាមៗ នោះបានក្រុមគ្រួសារឃើ ញទាន់ ក៏ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ត្រូវគ្រូពេទ្យលាងក្រពះជម្រះជាតិពុល។ ហេតុការណ៍បុរសម្នាក់ផឹកថ្នាំពុលច្រឡំថា ទឹកសុទ្ធនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង២០នាទីព្រល ប់ថ្ងៃទី13 ខែកក្កដា ឆ្នាំ2022 នៅចំណុចចំការភ្នំកំពូលបី ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសា លាក្រៅ ខេត្តប៉ៃលិន។ 

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ ឆាន សុខលីម ភេទប្រុស អាយុ20ឆ្នាំ រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មុខរបធ្វើចំការ បានផឹកថ្នាំពុលបាញ់ស្មៅ(ប្រភេទទឹកឃ្មុំ) អស់១កែវ។ ប្រភពបន្តទៀតថា នៅព្រឹកថ្ងៃកើតហេតុ គេឃើញបុរសខាងលើ បានចេញ ទៅបាញ់ថ្នាំស្មៅនៅក្នុងចម្ការរបស់ខ្លួន ហើយក៏វេចបាយ ដាក់ទឹកដបយកទៅផឹកដូចសព្វដង លុះរហូត មកដល់ពេលល្ងាច ត្រឡប់មកផ្ទះវិញ លុះស្រេកទឹកខ្លាំង ក៏ទាញយកប៊ីដុងថ្នាំពុល ដែលដាក់នៅក្នុងផ្ទះ យកផឹក ដោយច្រឡំស្មានតែពីដុងទឹកសុទ្ធ អស់ប្រហែល១កែវ ព្រោះជាពេលព្រលប់មើលមិនច្បាស់ បណ្តាលឱ្យពុលបែកពពុះមាត់ស្រែកឱ្យគេឯងជួយតែម្តង ។ ប្រភពបញ្ជាក់ថា គ្រាន់តែទទួលដំណឹងថា មានករណីផឹកថ្នាំពុលច្រឡំថាទឹកសុទ្ធនេះ កំលាំងប្រចាំការនៅជ្រោះសែនសុខ បានយករថយន្តដឹកបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ទាន់ពេលវេលា ។ ចំណែកលោកគ្រូពេទ្យបានបង្ហើបឱ្យដឹងថា ថ្នាំពុលបាញ់ស្មៅប្រភេទទឹកឃ្មុំនេះ ជាថ្នាំពុលលេខ១ផលិតនៅប្រទេសថៃ ក្រោយពីផឹករួច អាចនឹងចូលទៅកាត់ផ្តាច់សាច់ក្រពះពោះវៀន បណ្តាលឱ្យរលាក ដោយគ្មានថ្នាំណាអាចព្យាបាលបានឡើយ ពោលគឺ១០០នាក់ មានសង្ឃឹមរស់តែម្នាក់ប៉ុណ្ណោះ។ 



លោកគ្រូពេទ្យបន្តទៀតថា ជនរងគ្រោះភាគច្រើន ដែលផឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវ ឬប្រភេទទឹកឃ្មុំ កម្រមាននរណាម្នាក់ គេចផុតពីស្លាប់នោះឡើយ សូម្បីតែជនជាតិថៃ ដែលជាអ្នកផលិត ថ្នាំពុលនេះ ក៏មានប្រជាពលរដ្ឋផឹកសម្លាប់ខ្លួន ជាច្រើន ដោយមិនអាចយកឱសថណាទៅបន្សាបបាននោះឡើយ។ តែទោះបីជាយ៉ាងណា លោកគ្រូពេទ្យ ខិតខំស្វះស្វែង បាញ់ទឹកបញ្ចូលក្នុងក្រពះ ដើម្បីលាងជម្រះ ក្រែងលោមានសំណាង អាចគេចផុតពីសេចក្តីស្លាប់ ដោយសារការផឹកថ្នាំពុលបាញ់ស្មៅប្រភេទនេះ៕ ដោ